ចិន៖ នៅថ្ងៃទី ១៣ ខែវិច្ឆិកា HK01 បានរាយការណ៍ថាបវរកញ្ញាហុងកុង ឆ្នាំ ២០២០ នាង Lisa Marie Tse បានចែករំលែកអំពីអាជីព និងជីវិតរបស់នាងបន្ទាប់ពីចូលរួមកម្មវិធីសាធារណៈ អស់រយៈពេលជាងមួយឆ្នាំ។
ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានចែករំលែកថា ភាសានិយាយរបស់នាង គឺជាឧបសគ្គដ៏ធំបំផុត ដែលធ្វើឲ្យនាងពិបាកក្នុងការស្វែងរកឱកាសការងារក្នុងសិល្បៈ ដោយសារតែនាងមិនស្ទាត់ជំនាញភាសាចិនកាតាំង។
ក្នុងនោះនាងបានបន្តទៀតថាឆ បានជួលគ្រូឯកជនម្នាក់ដើម្បីបង្កើនជំនាញការនិយាយអាស្រ័យទាក់ទង ប៉ុន្តែកម្រិតរបស់នាងមិនអាចប្រសើរឡើងបានទេ ដោយសារការរឹតបន្តឹងភាសា នាងមានការងារមានកម្រិត អាចចូលរួមបានតែក្នុងកម្មវិធីកម្សាន្ត ចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មល្មមៗតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Lisa Marie Tse កើតក្នុងឆ្នាំ ១៩៩៥។ នាងមានឪពុកជាជនជាតិហុងកុង និងម្តាយជនជាតិស្កុតឡេន។ បវរកញ្ញារូបនេះ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Edinburgh Napier និងធ្លាប់ធ្វើការជាគិលានុបដ្ឋាយិកា។
បន្ថែមពីនេះ នាងត្រូវបានគេចាត់ទុកថាជាបេក្ខនារីក្រៅប្រទេសដែលស្អាតបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងការប្រលងបវរកញ្ញាហុងកុង។ Sina ថែមទាំងប្រៀបធៀបសម្រស់របស់នាងជាមួយនឹងសម្រស់ Dilraba Dilraba ទៀតផង៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖