រាជធានីភ្នំពេញ ៖ បើនិយាយពី ពិធីការិនីជើងចាស់ល្បីឈ្មោះរបស់ ស្ថានីយទូរទស្សន៍CTN ជឿជាក់ថា បងប្អូនមហាជន ប្រាកដជានឹកឃើញដល់ អ្នកនាង យុគ ចិន្តា ជាក់ជាមិនខាន មិនតែប៉ុណ្ណោះ មកទល់នឹងពេលនេះ ពិធីការិនីរូបនេះ នៅតែមានកេរ្ត៍ឈ្មោះបោះសម្លេងដូចមុនដដែល។
ជាមួយគ្នានេះ អ្នកនាង យុគ ចិន្តា ត្រូវអ្នកគាំទ្រទទួលស្គាល់ថា ជានារីម្នាក់ ដែលគម្រូក្នុងវិស័យសិល្បៈ បើទោះត្រូវ ចិញ្ចឹមកូនម្នាក់ឯងយ៉ាងណាក្តី និងមមាញឹកដកខ្លួនស្ទើរតែមិនរួច ពីអាជីពជាសិល្បៈការិនីក្តី តែក្រោយខ្នង ការងារសិល្បៈក្នុងវិស័យកម្សាន្តកម្ពុជានោះ អ្នកនាង ត្រូវគេដឹងយ៉ាងច្បាស់ថា ជាម្ចាស់មុខជំនួញច្រើនមុខ។
ជាក់ស្តែង ក្នុងនោះ មហាជនស្គាល់ច្បាស់ថា រូបនាងមាន ភោជនីយដ្ឋានអាហារខ្មែរផ្ទាល់ខ្លួនមួយ យីហ៊ោ «ស្លឹកឈូក» ដែលទីតាំងហាងនេះ ត្រូវបានដាក់បញ្ចូល ឡោញឈ្មោះ «ចងចាំ» កាលពីពេលថ្មីៗនេះ លើសពីនេះទៅទៀត រូបនាង ក៏មានហាងកាត់ដេរសម្លៀកបំពាក់ដាក់ឈ្មោះ ដូចកូនស្រី «អម រចនាម៉ូដ» ថែមទៀតផង មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបនាងបានបង្ហាញខ្លួន ជាញឹកញយជាមួយនឹងរីស៊តថ្មីនៅ ជើងភ្នំស្ទឹងពពក ឃុំដងពែង ស្រុកស្រែអំបិល ដែលគេគិតថា រូបនាងជាម្ចាស់រីស៊តនៅក្រុងកោះកុងមួយនេះ៕
បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖