ស្ងាត់ៗ Shawn Mendes គម្រប់ខួបស្នេហ៍២ឆ្នាំ ជាមួយCamila យ៉ាងផ្អែមល្ហែម - TrueID

ស្ងាត់ៗ Shawn Mendes គម្រប់ខួបស្នេហ៍២ឆ្នាំ ជាមួយCamila យ៉ាងផ្អែមល្ហែម

July 4, 2021

បរទេស៖ ជាការពិតណាស់ Camila Cabello និង Shawn Mendes គឺជាមិត្តភក្តិតាំងពីឆ្នាំ ២០១៤ ។ តារាចម្រៀងទាំងពីរបានបង្កើតទំនាក់ទំនងស្នេហា នៅពេលពួកគេបានសហការគ្នាលើបទចម្រៀងដែលមានចំណងជើងថា «Señorita» ។ ទោះយ៉ាងណា នៅពេលនោះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក៏ដូចជាទស្សនិកជនមានការសង្ស័យថា តារាទាំងពីររូបនេះបានធ្វើពុតបន្លំជាទាក់ទងគ្នាដើម្បីផ្សព្វផ្សាយផលិតផលថ្មីមួយ។

Camila Cabello និង Shawn Mendes
Camila Cabello និង Shawn Mendes

ក្នុងនោះផងដែរ ទោះបីជាមានមតិនិងពាក្យចចាមអារ៉ាមជាសាធារណៈក៏ដោយ ក៏ Camila Cabello និង Shawn Mendes នៅតែលេចឡើងជាមួយគ្នាជាញឹកញាប់មិនភ័យខ្លាចក្នុងការបង្ហាញអារម្មណ៍ជិតស្និទ្ធឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ បច្ចុប្បន្នពួកគេរស់នៅជាមួយគ្នានៅក្នុងផ្ទះដ៏ប្រណីតមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ជាក់ស្ដែងអ្វីដែលគួរឲ្យរំភើប ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់លោក Shawn Mendes បានបង្ហោះរូបថតរបស់លោក ថើបមិត្តស្រីរបស់លោកគឺ នាង Camila Cabello ថែមទាំងសរសេរពាក្យផ្អែមល្ហែមបែបនេះថា៖ 

Camila Cabello និង Shawn Mendes
Camila Cabello និង Shawn Mendes

មិនត្រឹមតែប៉ុណ្ណោះ នៅលើគណនីហ្វេសប៊ុករបស់នាង Camila ដែលមានអ្នកតាមដានជាង ៥៣ លាននាក់ Camila Cabello ក៏បានចែករំលេកអនុស្សាវរីយ៍ផ្អែមល្ហែមជារៀងរាល់ថ្ងៃជាមួយមិត្តប្រុសរបស់នាង ហើយសរសេរបែបនេះថា៖ 

Camila Cabello និង Shawn Mendes
Camila Cabello និង Shawn Mendes

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រក៏ដូចជាមិត្តភក្តិនិងអ្នកមើលជាច្រើនបានចូលរួមអបអរសាទរចំពោះគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះផងដែរ៕

Camila Cabello និង Shawn Mendes
Camila Cabello និង Shawn Mendes

ប្រភព៖ zingnews

ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...