កូរ៉េខាងត្បូង ៖ ត្រឡប់ទៅថ្ងៃទី ៧ ខែកញ្ញា នេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តារាសម្តែងស្រី Seo Ye Ji ត្រូវបានគេផ្តល់ជូនតួនាទី នៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ tvN ដែលជាសូចនាករនៃសក្តានុពលរបស់នាង ក្នុងការវិលត្រឡប់មករកសកម្មភាពវិញ។
យោងតាមទីភ្នាក់ងាររបស់Seo Ye Ji បច្ចុប្បន្ននាងកំពុងពិភាក្សា ដើម្បីសម្តែងជាតួឯកស្រីក្នុងរឿងភាគថ្មី របស់ទូរទស្សន៍ tvN រឿង “Eve's Scanda l” ដែលជារឿងស្នេហាខុសច្បាប់ Seo Ye Ji ត្រូវបានគេផ្តល់ជូននូវតួនាទីរបស់ Lee Rael ដែលជាកូនស្រីរបស់គ្រួសារអ្នកមានម្នាក់នៅក្នុងប្រទេសកូរ៉េ។
គួររំលឹកផងដែរថា កាលពីមុន Seo Ye Ji មានចម្រូងចម្រាសមួយដែលថានាងបានបញ្ជាឱ្យអតីតមិត្តប្រុសរបស់នាង លោក Kim Jung Hyun ធ្វើរឿងមិនសមរម្យទៅលើតួស្រីនៅក្នុងរឿង “Time” លើសពីនេះ Seo Ye Ji ក៏បានរងការចោទប្រកាន់ថា បានប្រឌិតប្រវត្តិអប់រំរបស់នាងថែមទៀត។ ថ្វីបើ Seo Ye Ji បានបដិសេធការចោទប្រកាន់ខាងលើក៏ដោយក៏នាងនៅតែបាន បញ្ឈប់រាល់សកម្មភាពរបស់នាងផងដែរ។
ឥឡូវនេះ ដោយយោងទៅតាមរបាយការណ៍ព័ត៌មានចុងក្រោយបង្អស់ដែលថា Seo Ye Ji ប្រហែលជាចង់បន្តសកម្មភាពរបស់នាងឡើងវិញ អ្នកនិយមលេងអ៊ីនធើណែតបានប្រតិកម្មដោយបញ្ចេញមតិដូចជា៖
ប្រភព : Allkpop