ភ្នំពេញ៖ តារាចម្រៀងស្រី ផន ស្រីខួច ជាតារាចម្រៀងស្រីដែលមានឈ្មោះល្បីល្បាញមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស ដែលពេលកន្លងមក នាងទទួលបានការគាំទ្រច្រើនពីហ្វេន តាមរយៈការបកស្រាយគ្រប់ប្រភេទបទចម្រៀង បែបប្រជាប្រិយខ្មែរដូចជាកន្ទ្រឹម រាំវង់ជាដើម គឺតារាស្រីរូបនេះអាចច្រៀងបានយ៉ាងពីរោះរណ្ដំតែម្តង។
ទន្ទឹមនឹងនេះ ចាប់តាំងពីផ្លាស់ប្តូរទ្រនំពីផលិតកម្ម Rock មកកាន់ផលិតកម្មរស្មីហង្សមាស កញ្ញា ផន ស្រីខួច បានផ្លាស់ប្តូរខ្លួនស្ទើរ ៣៦០ដឺក្រេ ទាំងរបត់សម្លេង ការតុបតែងខ្លួន ការលេងស្ទាយ៍ប្លែកៗ និងការលេងម៉ូតសម្លៀកបំពាក់ថែមទៀតផង។
ជាក់ស្ដែងតាមការមើលឃើញ តាមរយៈការប្រគុំតន្រ្តីនានា កន្លងមកគេតែងឃើញតារាស្រីរូបនេះមានការតុបតែងខ្លួនសុភាពៗ ធម្មតាទេ ប៉ុន្តែមួយរយៈក្រោយមកនេះ កញ្ញា ផន ស្រីខួច បានប្រែខ្លួនបង្កើតក្បាច់រាំ និងការតុបតែងខ្លួនស្រស់ស្អាត ប្លែកៗ។
ដោយកាលពីពេលថ្មីៗនេះ នាងបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឺកនៅក្នុងបណ្ដាញសង្គម Instagram ដែលជាការផាត់មុខលេងស្ទីលបែបកាច ថែមជាមួយនឹងស្ទាយ៍សក់រួញអង្កាញ់បែបអ៉ឺរ៉ុប យ៉ាងប្លែកភ្នែក ធ្វើឲ្យហ្វេនមើលសឹងមិនស្គាល់ ព្រោះនៅពេលដែលនាងបានតុបតែងខ្លួនបែបនេះ មើលទៅស្អាតមិនចាញ់តារាបរទេសប៉ុន្មាននោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖