កូរ៉េខាងត្បូង៖ នៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២២ តារាចម្រៀងស្រី IU បានបង្ហោះរូបថតថ្មីចំនួន ២ នៅលើ Instagram ផ្ទាល់ខ្លួន ដែលភ្លាមៗនោះ រូបភាពទាំងនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចែករំលែកតៗគ្នា អំពីសម្រស់ដ៏ស្រស់សោភា របស់តារាចម្រៀងរូបនេះ។
ជាពិសេស នៅក្នុងនោះ IU បានបង្ហាញពីទម្រង់មុខដ៏ស្រស់បំព្រងរបស់ខ្លួន បង្កជាភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន ព្រោះ ថ្វីត្បិតតែ តារាស្រីរូបនេះបានឈានចូលដល់អាយុ ៣០ ឆ្នាំក៏ដោយ (តាមអាយុកូរ៉េ) ប៉ុន្តែ សម្រស់របស់នាង ហាក់បីដូចជា នៅតែក្មេងស្រស់ដដែល ជាមួយនឹងស្បែកសរលោង មុខតូច ភ្នែកមូលធំ និងបបូរមាត់ញញឹមដ៏មានមន្តស្នេហ៍ ទៀតផង។
លើសពីនេះ ដោយសារតែរក្សាបាននូវសម្រស់ផ្អែមល្ហែម គួរឲ្យស្រលាញ់បែបនេះហើយ ទើបធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន បង្ហាញពីអារម្មណ៍ពេញចិត្ត និងសរសើរចំពោះនាង មិនថាពេលវេលាកន្លងផុតទៅច្រើនយ៉ាងណា ប៉ុន្តែតារាស្រីរូបនេះ ហាក់មិនបានផ្លាស់ប្ដូរឡើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖