តារាកម្សាន្ត: លោកនូ ឧសភា ដែលប្រិយមិត្តពុកម៉ែ បងប្អូន បានស្គាល់ថាលោកជាតារាសម្តែងនិងជាតារាចម្រៀងដ៏មានប្រជាប្រិយមួយរូបផងដែលនោះ បានធ្វើឲ្យមហាជននិងប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រលោកមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលលោកបានបង្ហោះរូបថតមួយសន្លឹក បញ្ចេញមុខមាត់ដ៏ស្រស់សង្ហាជាមួយម៉ូតសក់បែបក្រញ៉ាញ់ ពន្លេះឡ៉ាវអាវ ធ្វើឲ្យអ្នកគាំទ្ររបស់លោកធ្វើការចុចLike និង Comment ឡើងភ្លូកទឹកភ្លូកដីតែម្តង។
សូមរំលឹកផងដែលថា លោកនូ ឧសភា វ័យ២៨ឆ្នាំលោកធ្លាប់ទទួលបានប្រជាប្រិយ និងការគាំទ្រខ្លាំងពីសំណាក់មហាជន និងប្រិយមិត្ត តាមរយ:បទព្រងើយ ដែលផ្ទុះការគាំទ្រយ៉ាងកក្រើកកាលពីពេលកន្លងទៅ៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷