គិតត្រឹមដើមឆ្នាំ២០២៣ បវរកញ្ញាប្រចាំ មេឌាឡូដ ឈ្នះមកុដឯកពីកម្មវិធីអន្តរជាតិចំនួន៣ - TrueID

គិតត្រឹមដើមឆ្នាំ២០២៣ បវរកញ្ញាប្រចាំ មេឌាឡូដ ឈ្នះមកុដឯកពីកម្មវិធីអន្តរជាតិចំនួន៣

February 6, 2023

កម្សាន្ត៖ អាចនិយាយបានថា ក្រុមហ៊ុនមេឌាឡូដ និងក្រុមហ៊ុនDream Team បានទិញសិទ្ធប្រកួតបវរកញ្ញារយៈពេលមួយឆ្នាំ ប៉ុន្តែមានសន្ទុះនៃការគាំទ្រពីមហាជនយ៉ាងច្រើនកុះករ។ លើសពីនេះទៅទៀត ពីក្រុមហ៊ុនមេឌាឡូដ ក៏ធ្លាប់បានបញ្ជូនបរវកញ្ញាវ័យក្មេងចេញទៅប្រកួតលើឆាកអន្តរជាតិចំនួន ៨នាក់រួចមកហើយ។ 

ក្នុងនោះដែរ បវរកញ្ញាដែលស្ថិតក្រោមការមើលថែពីក្រុមហ៊ុន មេឌាឡូដ និងក្រុមហ៊ុន Dream Team ពេលចេញទៅប្រកួតលើឆាកអន្តរជាតិ ពិតជាទទួលបានភាពលេចធ្លោតែម្ដង។ មិនតែប៉ុណ្ណោះ បវរកញ្ញាក្នុងចំណោម៨នាក់ មានខ្លះចូលដល់Top ខ្លះទៀតទទួលបានពានរង្វាន់ ហើយថ្មីៗនេះទទួលបានមកុដឯកចំនួន៣នាក់ផងដែរ។ 

ជាមួយគ្នានេះដែរ បើគិតត្រឹមដើមឆ្នាំ២០២៣ បវរកញ្ញាប្រចាំក្រុមហ៊ុន មេឌាឡូដ និងក្រុមហ៊ុន Dream Team ឈ្នះជ័យលាភីឯកពីកម្មវិធីប្រកួតបវរកញ្ញាលើឆាកអន្តរជាតិ៣រូប ដោយក្នុងនោះមានដូចជា៖ 

១៖ ឃឿន ប៉ូលីកា 

ឃឿន ប៉ូលីកា ជាម្ចាស់ជ័យលាភី Miss Preteen International Cambodia 2022 ហើយនាងបានចេញទៅប្រកួតលើឆាកអន្តរជាតិ និងទទួលបានជ័យភីឯកក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2023  ។ 

ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា 
ឃឿន ប៉ូលីកា 

២៖ គង់ ច័ន្ទណារីយ៉ា 

គង់ ច័ន្ទណារីយ៉ា នាងជាម្ចាស់ជ័យលាភីលំដាប់រងទី៣ ហើយនាងក៏បានចេញទៅប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជា Miss Teen Global Cambodia 2023។ ហើយកាលពីម្សិលមិញនេះ នាងបានឈ្នះក្លាយជាម្ចាស់ជ័យលាភី Miss Teen Global 2023 លើឆាកអន្តរជាតិ។ 

គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា 
គង់ ច័ន្ទណារីយ៉ា 

៣៖ ឆដា មុនីនាថ

បើនិយាយដល់ ឆដា មុនីនាថ នាងជាម្ចាស់ពាន Miss Talent ប្រចាំកម្មវិធី Miss Preteen International Cambodia 2022។ហើយថ្មីៗនេះនាងទទួលតំណែងជាបវរកញ្ញា Little Miss Global Cambodia 2023។ ហើយកាលពីម្សិលមិញនេះ នាងបានឈ្នះក្លាយជាម្ចាស់ជ័យលាភី Little Miss Global 2023 លើឆាកអន្តរជាតិផងដែរ៕ 

ឆដា មុនីនាថ
ឆដា មុនីនាថ
ឆដា មុនីនាថ
ឆដា មុនីនាថ
ឆដា មុនីនាថ
ឆដា មុនីនាថ
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...