កម្សាន្ត៖ កាលពីថ្មីៗនេះ តាមរយៈការបង្ហោះរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា ជប៉ុនបានរៀបចំនូវកម្មវិធី មហោស្រពតន្ត្រី ជប៉ុន- អាស៊ាន ដែលមានវត្តមានតារាជាច្រើនរូបមកពីប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ានផងដែរ។
ក្នុងនោះដែរ ពិតជាមោទកភាពមួយដែល តារាចម្រៀង នឹងបង្ហាញខ្លួនតំណាងឱ្យកម្ពុជានោះ គឺតារាចម្រៀងប្រចាំផលិតកម្ម Galaxy លោក ព្រាប សុវត្ថិ នឹងចូលរួមនៅកម្មវិធីដែលជាគំនិតផ្តួចផ្តើមឡើងរបស់ជប៉ុន។
កម្មវីធីមហោស្រពតន្ត្រី ជប៉ុន- អាស៊ានេះ ត្រូវបានរៀបចំ ដើម្បីរឹតចំណងទំនាក់ទំនងរវាងប្រទេសនិង ប្រទេស ជាពិសេសគឺចំណងមិត្តភាពរវាង ប្រជាជនជប៉ុន និង ប្រជាជន តែម្តង។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ នឹងត្រូវប្រពឹត្តិទៅ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈឆាណែលយូធូប។
អាស្រ័យដូចនេះ លោកអ្នកអាចតាមដានទស្សនានូវកម្មវិធីមហោស្រពតន្រ្តីនេះបាន តាមរយៈ Link យូធូបខាងក្រោម៕