ថៃ៖ គឺជារឿងដ៏រីករាយសម្រាប់តារាស្រី Patricia នៅពេលដែលត្រូវបានមិត្តប្រុស លោក Note Vises សុំរៀបការ នៅក្នុងបរិយាកាសដ៏កក់ក្ដៅ នៅប្រទេសអង់គ្លេស ខណៈដែលកាលពីមុននោះ រឿងរ៉ាវរបស់អ្នកទាំងពីរត្រូវ មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ពីការបែ.កបា.ក់គ្នាក៏ដោយ។
ជាក់ស្ដែង ថ្មីៗនេះវិញ តារាស្រី Patricia ស្រាប់តែបានចេញមកលាតត្រដាងពីអារម្មណ៍ភ្ញាក់ផ្អើលរបស់ខ្លួន បន្ទាប់ពីត្រូវបានសុំរៀបការ ព្រោះមិនដែលគិតថា វានឹងកើតឡើងលឿនបែបនេះនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រី ថែមទាំងលើកឡើងពីទិដ្ឋភាពរ៉ូមែនទិក ពេលដែលគូស្នេហ៍បានលុតជង្គង់ចុះ និងសុំរៀបការ ដោយសំឡេងស្រទន់ ធ្វើឲ្យនាងយល់ព្រមទាំងទឹកភ្នែក។
យ៉ាងណាមិញ នៅពេលត្រូវគេសួរថាពីហេតុផល ក៏ដូចជាទំនុកចិត្តចំពោះទំនាក់ទំនងស្នេហាលើកនេះរបស់ Patricia តារាស្រីវ័យក្មេងរូបនេះ ក៏បានបញ្ជាក់ថា នាងពិតជាសប្បាយចិត្តជាមួយនឹងគូស្នេហ៍របស់ខ្លួន ដោយខាងប្រុសតែងតែមើលថែយ៉ាងជាប់លាប់ តាំងពីចាប់ផ្តើមស្នេហ៍ដំបូង រហូតដល់ជិត៣ឆ្នាំមកនេះ និងបង្ហាញពីភាពចុះសម្រុងគ្នាបានយ៉ាងល្អ បើទោះបីជាពួកគេមានគម្លាតអាយុខុសគ្នាច្រើន ក៏ដោយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖