សម្តែងរឿងថ្មី តារាស្រីស្រស់សោភា Lee Yu Ri ប្តូរទាំងស្រុងទៅជា Tomboy សាច់ដុំ មើលមិនស្គាល់ - TrueID

សម្តែងរឿងថ្មី តារាស្រីស្រស់សោភា Lee Yu Ri ប្តូរទាំងស្រុងទៅជា Tomboy សាច់ដុំ មើលមិនស្គាល់

June 24, 2022

កម្សាន្ត ÷ តារាសម្ដែង Lee Yu Ri តែងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ជាមួយនឹងជំនាញសម្ដែងរបស់នាង ដែលតារាស្រីរូបនេះ បានសម្ដែងក្នុងរឿង K-Dramas ល្បីៗជាច្រើនរួមទាំងក្នុងរឿង ចាង បូរី ផងដែរ ។

Lee Yu Ri ពីមុន
Lee Yu Ri ពីមុន

ហើយថ្មីៗនេះ នាងបានត្រលប់មកវិញជាមួយ K-Drama « The Witch Is Alive » នាងដើរតួជាស្ត្រីមេផ្ទះ Gong Ma Ri ដើម្បីប្រែក្លាយខ្លួនទៅជាតួអង្គរបស់នាងទាំងស្រុង តារាស្រីរូបនេះបានលះបង់ខ្លួនប្រាណ ក្នុងការហាត់ប្រាណ បង្កើនម៉ាសសាច់ដុំ និងកាត់សក់ខ្លី ហើយជាលទ្ធផល គឺផ្លាស់ប្ដូរ ១៨០ដឺក្រេតែម្តង។

Lee Yu Ri ពេលនេះ
Lee Yu Ri ពេលនេះ

ដែលក្នុងនោះ នាងបានបង្ហាញសាច់ដុំថ្មី ដោយមោទនភាពក្នុងអាវក្រៅគ្មានដៃ អំឡុងពេលសន្និសីទសារព័ត៌មានសម្រាប់រឿងភាគនេះ បើប្រៀបធៀបនាងមុន និងក្រោយ ភាពខុសគ្នាគឺពិតជាអស្ចារ្យណាស់ ព្រោះកន្លង​មក​រូបភាព​របស់ Lee Yu Ri គឺ​ជា​នារី​ទន់ភ្លន់ ស្រស់​ស្អាត​ម្នាក់។

Lee Yu Ri ពីមុន និងពេលនេះ
Lee Yu Ri ពីមុន និងពេលនេះ

គួររំលឹកផងដែរថា រឿង «The Witch Is Alive» គឺនិយាយអំពីស្ត្រីមួយក្រុម ដែលបានប្រឈមមុខនឹងការក្បត់ពីបុរស ក្នុងជីវិតរបស់ពួកគេ ហើយ Lee Yu Ri ដែលដើរតួជា Gong Ma Ri ជាស្ត្រីមេផ្ទះ ដែលដឹងថាប្តីរបស់នាងកំពុងមានស្នេហាថ្មី នាងក៏បានស្វែងរកវិធីដើម្បីបញ្ចប់អាពាហ៍ពិពាហ៍របស់នាង តាមរបៀបដែលផ្តល់ផលប្រយោជន៍ល្អបំផុតដល់ខ្លួននាង៕

រឿង «The Witch Is Alive» 
រឿង «The Witch Is Alive» 

ប្រភព: Koreaboo 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...