ភ្នំពេញ៖ តារារ៉េប លោក G-Devith ទើបតែបញ្ចប់ ការប្រគុំតន្រ្តីរបស់លោក យ៉ាងបានរលូន ដោយក្នុងនោះគេសង្កេតឃើញថា ហ្វេនៗ ជាច្រើនរាប់ពាន់នាក់ បានចូលរួម ជាពិសេសនោះ ក៏ប្រទះ influencer មួយចំនួនក៏មានវត្តមានផងដែរ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ វីដេអូឃ្លីបខ្លីមួយ របស់តារាប្រុសរូបនេះ បានលេចមុខសាធារណៈ ក្នុងក្លិបទំនើបមួយកន្លែង ដោយបានជប់លៀង ក្នុងការបញ្ចប់ការប្រគុំតន្រ្តី មានមិត្តជាច្រើន ក្នុងកម្មវិធី After-party ទៀតផង។
ទៀតសោត អ្វីដែលចាប់អារម្មណ៍នោះ តាមរយៈវីដេអូមួយបានចែកចាយផ្សព្វផ្សាយ ទៅនឹងពេលរូបលោកបានធ្វើរឿងដ៏ភ្ញាក់ផ្អើល ដោយសង្សាររបស់ ទេព បូព្រឹក្ស រូបនេះ បានដកលុយទាំងបាច់ បាចពេញ ក្នុងក្លិប ដែលសកម្មភាពបែបនេះ ពិតជាកម្របានឃើញ ដែលនេះសរសើរទៅនឹង ការចាយលុយដ៏សំបូរបែបពិតជាមិនធម្មតា៕
សូមទស្សនាវីដេអូខាងក្រោម៖
@thona2706 Happy happy ❤️❤️#ditwayforever ♬ original sound - 🦋Naa 🐼🖤