បរទេស៖ មហាជន បាននាំគ្នា លាន់មាត់គ្រប់គ្នា ដោយត្រូវបានគេ ប្រៀបប្រដូច ទៅនឹងទេពអប្សរ ចុះពីលើមេឃ ក្រោយពី លេចវត្តមានរបស់តារាស្រី Rosé របស់ BLACKPINK កំពុងទាក់ទាញអ្នកគ្រប់គ្នានៅឯការតាំងពិព័រណ៍ «Vision & Virtuosity» របស់ប្រ៊េនគ្រឿងអលង្ការ Tiffany & Co. នៅទីក្រុងឡុងដ៍។
ជាក់ស្តែង រូបថត និងវីដេអូដែលមិនបានកាត់ត ដោយបានថតពិតទាំងនេះ បានមហាជន ជាពិសេសហ្វេន បានណាំគ្នា ចែកចាយ ពាសពេញលើបណ្តាញសង្គម គឺជាភស្តុតាងនៃភាពស្រស់ស្អាត និងបុគ្គលិកលក្ខណៈដ៏ផ្អែមល្ហែមយ៉ាងមានមន្តស្នេហ៍របស់តាថាស្រីរូបនេះ។
ទៀតសោត ត្រូវបានគេសរសើរ ទៅនឹង សម្រស់ នៃរូបរាងថ្មីរបស់ តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះចាប់តាំង ពីឡើងគីឡូមានសាច់មក Rosé ត្រូវបាន គេមើលឃើញស្អាតជាងមុខ ព្រោះមើលពីជ្រុងណា ក៏ឃើញស្អាតដែរ៕
សូមទស្សនារូបភាពខាងក្រោម៖