កូរ៉េខាងត្បូង៖ រូបរាងរបស់តារា K-pop នៅក្នុងឧស្សាហកម្មកម្សាន្ត គឺជាផ្នែកមួយ នៃសាធារណជនតែងតែ ឃ្លាំមើលជានិច្ច ដែលនេះជា សម្ពាធមួយរបស់តារាទាំងនោះ ក្រោយពីរូបរាងរបស់ពួកគេ បែរជាប្រែប្រួល មិនថាឡើងទម្ងន់ ក៏ដូចជាស្រកទម្ងន់។
ទោះជាយ៉ាងណាក៏ដោយ ការសម្រកទម្ងន់មិនមែនតែងតែជារឿងល្អនោះទេ។ កន្លងមក YoonA សមាជិកក្រុម Girls' Generation ធ្លាប់បង្ហាញសញ្ញានៃការស្រកទម្ងន់ និងមើលទៅស្គមជាងមុន ដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីរូបរាងស្គមរបស់នាង។
ជាក់ស្តែងថ្មីៗនេះ YoonA ហាក់បានឡើងទម្ងន់ប៉ុន្មានគីឡូ ហើយមើលទៅមានសុខភាពល្អជាងមុនទៅទៀត ថែមទាំងស្អាត ជាពិសេស មុខពេញ រូបរាង ពោរពេញទៅដោយសាច់ទ្រលុកទ្រលុន ដោយនេះយោងតាមអ្នកគាំទ្រម្នាក់ដែលបានចែករំលែករូបថតមួយចំនួនរបស់តារាស្រីដែលប្រែក្លាយតារាស្រី YoonA ហាក់ដូចជាមានទម្ងន់ មានសាច់បំផុតចាប់តាំងពីនាងបង្ហាញខ្លួនដំបូង៕
ប្រភព៖ Allkpop
ចង់ដឹងទេថា រូបរាងរបស់តារាស្រី ឡើងទម្ងន់ស្អាតប៉ុណ្ណា សូមទស្សនារូបភាពខាងក្រោម៖