កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី ២៧ខែតុលា នេះបានរាយការណ៍ថា តារាសម្តែងស្រី Kim Ji Won បច្ចុប្បន្នកំពុងជួបជាមួយអ្នកតំណាង មកពីភ្នាក់ងារកម្សាន្តផ្សេងៗដើម្បីស្វែងរកក្រុមហ៊ុនថ្មី សម្រាប់ការផ្សព្វផ្សាយរបស់នាង។
ក្នុងនោះ ត្រលប់ទៅខែកុម្ភៈ ឆ្នាំ ២០២០តារាសម្តែងស្រី Kim Ji Won បានចុះកុងត្រាជាមួយផលិតកម្ម SaltEntertainment ដែលបច្ចុប្បន្នជាផលិតកម្មដែល ParkShin Hye Kim Seon Ho និងច្រើនទៀតកំពុងជ្រកកោន ហើយអ្នកនាំពាក្យផ្នែកខាងក្នុងបាននិយាយថា Kim Ji Won នឹងមិនបន្តកុងត្រាថ្មីជាមួយ Salt Entertainment ទេជំនួសឲ្យការស្វែងរកឱកាសថ្មី នៅកន្លែងផ្សេងទៅវិញ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ អ្នកតំណាងរបស់ផលិតកម្ម SaltEntertainment បានអះអាងថា រឿងនេះនៅមិនទាន់ដល់ពេលដែលត្រូវចាប់ផ្តើមពិភាក្សាអំពីការបន្តកិច្ចសន្យា នៅឡើយទេ ទោះជាយ៉ាងណាក៏ដោយរឿងទាំងអស់ទំនងជាថាKim Ji Won កំពុងរៀបចំទុកជាមុន សម្រាប់ពេលដែលកិច្ចសន្យាផ្តាច់មុខរបស់នាងផុតកំណត់នៅឆ្នាំក្រោយក្នុងខែ កុម្ភៈ។
គួររំលឹកផងដែរថា Kim Ji Won កំពុងត្រៀមខ្លួន ដើម្បីវិលត្រឡប់ទៅសម្តែងរឿងភាគថ្មីរបស់នាងក្នុងរឿង «My Freedom Journey» របស់ JTBC៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop