កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា តារាសម្តែងស្រីម្នាក់បានផ្តួល IU ដែលមានអ្នក Follow ២៣.៧២ លាននាក់នៅលើ Instagram ក្លាយជាតារាដែលមានអ្នកតាមដានច្រើនជាងគេទី ៨ នៅក្នុងប្រទេសកូរ៉េខាងត្បូង។នៅថ្ងៃនេះ តារាស្រី Jung Ho Yeon បានក្លាយជាតារាកូរ៉េ ដែលមានអ្នក Follow ច្រើនជាងគេលំដាប់ទី ៨ ដែលមានអ្នកតាមដាន ២៣.៧៣ លាននាក់ ដែលជំរុញឱ្យ IU ជាប់ចំណាត់ថ្នាក់លេខ ៩ វិញ។
គួររំលឹកផងដែរថា ជាមួយនឹងភាពល្បីល្បាញនៃស៊េរី «Squid Game» នោះធ្វើឲ្យ Jung Ho Yeon បានកើនឡើងប្រជាប្រិយភាពត្រឹមតែមួយយប់ ខណៈដែលចំនួនអ្នកតាមដាន Instagram របស់នាងបានកើនឡើងពីប្រមាណ ៤០០,៤០០ followers ដល់ ២៣.៧៣ លាននាក់ នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ Jung HoYeon ក៏បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែត មានការភ្ញាក់ផ្អើលផងដែរខណៈដែលនាងបានចុះកុងត្រាផ្តាច់មុខជាមួយ ភ្នាក់ងារCreative Artists Agency ហើយកាលពីដើមខែនេះរបាយការណ៍បានបង្ហាញពី តារាស្រីក្នុងរឿង «Squid Game» បានចុះហត្ថលេខាជាមួយភ្នាក់ងារទេពកោសល្យនិងកីឡាដ៏ធំរបស់អាមេរិក Creative Artists Agency ដែលជាកន្លែងរបស់តារាដូចជាBrad Pitt Tom Hanks Beyonce Norah Jones CardiB និង Justin Bieber ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop