កម្សាន្ត៖ តារាសម្ដែងជនជាតិចិន Zhao Liying ជាមួយអតីតស្វាមីរបស់នាង Feng Shaofeng មុននឹងពួកគេដើរដល់ផ្លូវបំបែក ពួកគេទាំងពីរនាក់ទទួលបានចំណងដៃកូនប្រុសមួយរូប។ បើទោះបីជា តារាសម្ដែងទាំងពីររូបនេះ លែងលះគ្នាក៏ដោយ ពួកគេនៅតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អសម្រាប់កូនប្រុស។
កាលពីពេលថ្មីៗនេះ ប្រភពបានឲ្យដឹងថា នេះជាលើកទីមួយហើយដែល Zhao Liying បានទៅលេងកូនប្រុសដែលអាយុ២ឆ្នាំរបស់នាងនៅក្នុងទីសាធារណៈ។ ប្រភពបានបន្ដទៀតថា នៅពេលឪពុករបស់ Feng Shaofeng បានទៅយកចៅរបស់លោកនៅឯសួនកុមារ ម៉ែដោះបានយកកូនប្រុសរបស់ Zhao Liying បន្ដទៅផ្សារទំនើបមួយកន្លែង។
បន្ទាប់មក ម៉ាក់ៗ Liying បាននៅលេងជាមួយកូនប្រុសរបស់ខ្លួនរហូតដល់ពេលល្ងាច ទើបយកកូនត្រឡប់ទៅឲ្យអតីតឪពុកម្ដាយក្មេករបស់នាងនៅឯផ្ទះវិញ។ មហាជនដែលបានឃើញម្ដាយនិងកូនប្រុសមួយគូនេះបានសរសើរថា កូនប្រុសរបស់ Zhao Liying មានសាច់ម៉ាប់និងគួរឲ្យស្រលាញ់ ថែមទាំងចូលចិត្តនិយាយនិងអោបករម្ដាយរបស់ខ្លួនយ៉ាងស្អិតទៀតផង៕
ប្រភព៖ Zingnews