រំភើបជំនួស លីម តិចម៉េង ចេញពីប្រកួត​ កាន់ពានធ្វើរឿងនេះ ជាមួយអ្នកមានគុណ (មានវីដេអូ) - TrueID

រំភើបជំនួស លីម តិចម៉េង ចេញពីប្រកួត​ កាន់ពានធ្វើរឿងនេះ ជាមួយអ្នកមានគុណ (មានវីដេអូ)

August 29, 2022

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ការប្រកួត Cambodian Idol រដូវកាលទី៤នេះ ពិតជាទទួលបានសន្ទុះនៃការគាំទ្រខ្លាំងក្លាមិនធម្មតាទេ ក្នុងការLiveកាលពីយប់មិញនេះ មានមនុស្សដល់ទៅជាង៤សែននាក់ចូលទៅទស្សនា ស្របពេលដែលមានហ្វេនៗជាច្រើនទៀត ទិញសំបុត្រ និងទស្សនាពីខាងក្រៅវេទិកា។

ជាក់ស្តែង ក្រោយលើកពានជា ម្ចាស់ជ័យលាភីប្រចាំរដូវកាលទី៤នេះរួច តារាចម្រៀង លីម តិចម៉េង ដើរចេញពីប្រកួត កាន់ពានរង្វាន់ ហើយលត់ជង្គង់សំពះអ្នកម្តាយនិងឪពុក ឃើញហើយហ្វេនៗនាំគ្នាស្រែកហ៊ោ រំ.ជួលចិត្តគ្រប់ៗគ្នា ឃើញIdolជាក្មេងគួរឲ្យស្រឡាញ់ ដឹងគុណដល់ថ្នាក់នេះ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងពន្លកថ្មីរូបនេះ ធ្វើឲ្យហ្វេនៗបាក់ការគាំទ្រយ៉ាងខ្លាំង តាំងពីបង្ហាញមុខក្នុងការប្រកួតថ្ងៃដំបូងមកម្លេះ ជាបេក្ខជនតស៊ូ ទោះមានបញ្ហារឿងរិះ.គន់កាលពីប៉ុន្មានសប្តាហ៍មុនមែន តែនៅមិនអាចជះឥទ្ធិពលលើ ប្រជាប្រិយរបស់ខ្លួនបានឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស លីម តិចម៉េង
តារាប្រុស លីម តិចម៉េង
គ្រួសាររបស់តារាប្រុស លីម តិចម៉េង
គ្រួសាររបស់តារាប្រុស លីម តិចម៉េង
គ្រួសាររបស់តារាប្រុស លីម តិចម៉េង
គ្រួសាររបស់តារាប្រុស លីម តិចម៉េង
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...