ចិន៖ គឺជារឿងដ៏កក្រើកមួយ បន្ទាប់ពី តារាចម្រៀង Kris Wu Yi Fan ត្រូវបានកា.ត់.ទោ.សឲ្យជាប់ព.ន្ធ.នា.គារ រយៈពេល១៣ ឆ្នាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាពិសេស ទៅលើនាង Du Mei Zhu ដែលជានារីដំបូងគេ ចេញមកបរិហារ និងបើកបណ្តឹងប្ដឹង អតីតសមាជិក EXO រូបនេះ ផងដែរ។
អ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះ នោះគឺ នារីដ៏ស្រស់ស្អាតរូបនេះ ថែមទាំងបានធ្វើការLiveវីដេអូ ដោយរៀបរាប់ យ៉ាងលម្អិតពីដំណើរនៃការបោ.ក.បញ្ឆោ.ត និងប.ង្ខំ.ពី លោក Wu Yi Fan។ ជាមួយគ្នានេះ នាងបានលើកឡើងថា លោក Wu Yi Fan មានគណនី Weibo ដាច់ដោយឡែកមួយ ដើម្បីតាមប្រមា.ញ់ដល់នារីៗ ដែលប្រសិនបើឃើញថាអ្នកណាដែលគាប់ភ្នែកហើយនោះ លោកនឹងប្រាប់អ្នកគ្រប់គ្រងភ្លាមៗថា ឲ្យនាំនាងមកទីនេះមកឲ្យលោក។ បន្ទាប់មក អ្នកគ្រប់គ្រងនឹងផ្ញើសារសួរ ស្រីៗទាំងនោះ អំពីថ្ងៃខែឆ្នាំកំណើត កម្ពស់ ទម្ងន់ និងប្រវត្តិណាត់ជួប។ តែ សម្រាប់នាង គឺដោយសារតែអ្នកគ្រប់គ្រង ទទូចថាគ្រាន់តែជួបគ្នាផ្ទាល់តែប៉ុណ្ណោះ ទើបនាងមក ដោយនឹកស្មានមិនដល់ថា នឹងត្រូវចាញ់បោក។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៥ ខែវិច្ឆិកាកន្លងទៅនេះ តុលាការស្រុក Chaoyang ទីក្រុងប៉េកាំង បានផ្សព្វផ្សាយជាសាធារណៈ នូវសាលក្រមដំបូង ចំពោះ លោក Wu Yifan ដែល ត្រូវបានកាត់ទោ.សជាផ្លូវការឱ្យជាប់ព.ន្ធ.នា.គា.រ ១១ ឆ្នាំ ៦ ខែ ពីបទ.រំ.លោ.ភ.សេ.ព.ស.ន្ថ.វៈ និងដាក់ព.ន្ធ.នា.គា.រ ១ ឆ្នាំ ១០ ខែពីបទស.ហា.យ.ស្ម.ន់ ដែលសរុបមក តារាចម្រៀងរូបនេះ ត្រូវបានកាត់ទោ.សឱ្យជាប់ព.ន្ធ.នា.គារ ១៣ ឆ្នាំ ហើយនឹង ត្រូវនិរទេសចេញពីប្រទេសចិន បន្ទាប់ពីជាប់ព.ន្ធ.នា.គារ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖