ពោធិ៍សាត់៖ ពិតណាស់ សុខ សោម៉ាវត្តី គឺជាតារាសម្តែងស្រីមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការស្រលាញ់គាំទ្រនិង ទទួលស្គាល់ជាតារាជើងចាស់ជួរមុខ ពីសំណាក់បងប្អូនអ្នកគាំទ្រជាច្រើននាក់ផងដែរ។
ជាការពិតណាស់ ថ្វីត្បិតតែតារាមួយដួងនេះ មានកូនមួយរួចទៅហើយក្តី ក៏ប៉ុន្តែទេពកោសល្យសម្តែងភាពយន្ត ក៏ដូចជាពិធីការិនី គឺនៅតែខ្លាំងដូចមុនដដែល ចំណែកឯសម្រស់វិញគឺមិនមានធ្លាក់ចុះអ្វីបន្តិចសោះឡើយ ពោលគឺមើលទៅរក្សាភាពក្មេងជាងវ័យមិនខុសពីពេលកន្លងមកឡើយ ជាពិសេសខណៈដែលកូនធំជិតក្រមុំប៉ុនខ្លួនទៅហើយ។
ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពពីរសន្លឹក ដ៏សែនស្រស់ស្អាតជាមួយកូនស្រី ដោយស្លៀកជាមួយនឹងខោខៅប៊យខ្លី អាវវាលក្លៀក ជាមួយនឹងសាច់សដូចបណ្តូលចេកនិង ឈរជិតកូនស្រី ស្មានតែពួកម៉ាកទៅហើយ តែបើក្រលេកមើលម្ដាយវិញ ឡើងឲ្យក្មេងល្ហក់៕
សូមទស្សនារូបភាពខាងក្រោម៖