កាន់តែប្លែក! លើកទី១ ដែល Sammy នឹងសម្តែងជាមួយតារាប្រុសទាំងពីររូបនេះនៅក្នុងរឿង «Unhappy Birthday» - TrueID

កាន់តែប្លែក! លើកទី១ ដែល Sammy នឹងសម្តែងជាមួយតារាប្រុសទាំងពីររូបនេះនៅក្នុងរឿង «Unhappy Birthday»

April 6, 2021

ថៃ៖ អ្នកចូលចិត្តតាមដានរឿងថៃប្រាកដជាបានស្គាល់តារាប្រុសស្រី ៣ រូបរួមមាន Sammy Cowell, Dj Push និងPorshe Saran រួចមកហើយ។

ដោយកាលពីថ្មីៗនេះតារាស្រី SammyCowell បានបង្ហើបថានាងកំពុងត្រៀមខ្លួនដើម្បីសម្តែងរឿងថ្មីសម្រាប់កំដរចំណីភ្នែកមិត្តអ្នកគាំទ្រដែលរឿងនេះមានចំណងជើងថា «Unhappy Birthday»មិនតែប៉ុណ្ណោះក៏មានវត្តមាន Dj Push និង Porshe Saran សម្តែងផងដែរ។

គួររំលឹកផងដែរថាSammy និង Porshe បានចាកចេញពីប៉ុស្តិ៍លេខ៧ ក្នុងឆ្នាំ២០២០ រំលងទៅនេះ បន្ទាប់ពីកុងត្រារបស់អ្នកទាំងពីរបានបញ្ចប់។ហើយអាចនិយាយបានថានេះគឺជាលើកទី១ សម្រាប់តារាសម្តែងប្រុសស្រីឯករាជ្យទាំង ៣រូបដែលមាន​ឱកាសមកជួបគ្នានៅក្នុងភាពយន្តនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រោយពី Sammyបានបង្ហើបពីរឿង «Unhappy Birthday»ធ្វើឲ្យទស្សនិកជនជាច្រើន កំពុងអន្ទះសាររង់ចាំនូវរឿងភាគថ្មីមួយនេះសឹងតែគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Sammy Cowell
Sammy Cowell
Dj Push
Dj Push
Porshe Saran
Porshe Saran
ទាក់ទងជាមួយ:
តារាថៃភាពយន្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...