ឪពុកសង្ហាហើយ បើកូនប្រុស Jay Chou មិនលេចធ្លោទើបចម្លែក - TrueID

ឪពុកសង្ហាហើយ បើកូនប្រុស Jay Chou មិនលេចធ្លោទើបចម្លែក

September 7, 2021

តៃវ៉ាន់៖ នៅលើបណ្តាញសង្គមចិននាពេលបច្ចុប្បន្ននេះ អ្នកនិយមលេងអ៊ីនធើណេតជាច្រើន ក៏បានផ្ទុះការចាប់អារម្មណ៍ទៅលើ កូនប្រុសរបស់ តារាចម្រៀងដ៏ឈ្មោះ លោក Jay Chou បន្ទាប់ពីបានលេចចេញនូវរូបភាពកាលពីថ្មីៗនេះ។

ក្នុងនោះដែរ បានឲ្យដឹងថា នៅលើបណ្តាញសង្គម Instagram តារាស្រី Kun Ling ដែលត្រូវជាភរិយា លោក Jay Chou បានបង្ហោះរូបភាពចុងក្រោយរបស់កូនប្រុសខ្លួន ដោយបានរៀបរាប់ថា កូនប្រុសតូចម្នាក់នេះ បានរៀនពីរបៀបធ្វើកាយវិការពីឪពុករបស់ខ្លួន ថែមទៀត។

ជាពិសេស បន្ទាប់ពីបានបញ្ចេញនូវរូបថតភ្លាមៗ ក៏បានបណ្តាលឱ្យមានភាពភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម ព្រោះវាពិតជាមិនគួរឱ្យជឿទេថា នៅក្មេងប្រុសអាយុត្រឹមតែ ៤ ឆ្នាំ ប៉ុន្តែមានរូបសម្រស់មុខមាត់ឡើងស្រស់សង្ហាគួរឱ្យទាក់ទាញ ព្រមទាំងបានតុបតែងខ្លួនយ៉ាងទាន់សម័យ ជាមួយនឹងសក់ពណ៌ទង់ដែង អាវធំពណ៌ក្រហម ក៏ដូចជាបានពាក់វ៉ែនតាបង្ហាញពីភាពលេចធ្លោឡើងអស់ស្ទះ។

តាមរយៈនេះដែរ ក៏បានធ្វើឲ្យមនុស្សជាច្រើនផ្ដល់ការសរសើរចំពោះ កូនប្រុសរបស់តារាប្រុស លោក Jay Chou ព្រមទាំងបានរំពឹងទុកទៀតថា កូនប្រុសរបស់តារាប្រុសរូបនេះ អាចក្លាយជាបុរសដ៏សង្ហាមួយរូប នាពេលអនាគត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou និង ភរិយា
Jay Chou និង ភរិយា
Jay Chou និង កូនប្រុស
Jay Chou និង កូនប្រុស
កូនប្រុសរបស់ Jay Chou
កូនប្រុសរបស់ Jay Chou
កូនប្រុស របស់ Jay Chou 
កូនប្រុស របស់ Jay Chou 
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...