ដឹងតែញាក់ហេីយ​ តារាស្រីបីដួងនេះ​ ប្រជែងគ្នាប្រកួតបវរកញ្ញាតែមួយ - TrueID

ដឹងតែញាក់ហេីយ​ តារាស្រីបីដួងនេះ​ ប្រជែងគ្នាប្រកួតបវរកញ្ញាតែមួយ

June 19, 2022

កម្សាន្ត៖ ពិតណាស់បើនិយាយដល់តារាស្រី រូបស្រស់សម្រស់ឆ្វាចស៊ិចស៊ីទាំងបីដួង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម៉េងលិ និង អូនផ្កាយ ជឿជាក់ថាមានមហាជនជាច្រើនបានស្គាល់រួចមកហើយ ព្រោះថាអ្នកទាំងបីគឺជាតារាសម្ដែង ក៏ដូចជាតារាម៉ូដែលផងដែរ។

លើសពីនេះទៅទៀត តារាស្រីបីដួងនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន ខណៈដែល កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម៉េងលិ និង អូនផ្កាយ បានលេចមុខក្នុងភាពជាបក្ខភាពប្រកួតប្រជែងសម្រស់ក្នុងកម្មវិធីបវរកញ្ញា Miss Grand Cambodia ទាំងបីក្នុងកម្មវិធីតែមួយ។

មិនតែប៉ុណ្ណោះ គួរឲ្យបញ្ជាក់ឲ្យដឹងថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ជាបវរកញ្ញា​​លំដាប់​រង​ទី១​​Miss Cambodia 2020 និងត្រៀមខ្លួនទៅប្រកួត Miss Incontinental នៅប្រទេសអេហ្ស៊ីបកាលពីចុងឆ្នាំ២០២១ ផ្ទុយទៅវិញក៏បានខកខានព្រោះតែ រអាក់រអួលខាងផ្នែកវីសា ទើបធ្វើឲ្យកញ្ញា លេចមុខក្នុងកម្មវិធីMiss Grand ម្ដងទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...