រាជធានីភ្នំពេញ ៖ ទោះបីសព្វថ្ងៃ លែងមានសកម្មភាពច្រើនក្នុងការងារសិល្បៈក្តីតែជីវិតឯកជនរបស់ តារាស្រីស៊ិ.ចស៊ី ឡុងថាវរី នៅមានគេឯងតាមដានមិនតិចឡើយ ដោយកន្លងមក រូបនាងធ្លាប់ត្រូវគេចាប់អារម្មណ៍ខ្លាំងនឹងរូបសម្រស់ដូចកូនតុក្កតាពិសេសរាងរូវមិនចាញ់តារាម៉ូដែល ប៉ុន្មានឡើយ។
ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែពេលនេះ រូបនាងដឹកដៃគូស្នេហ៍ជាអ្នកជំនួញរូបសង្ហា ចូលរោងការនាព្រឹកនេះហើយ រៀបចំនៅអគារ PremiumSen Sok រៀបចំមិនឲ្យចាញ់បុគ្គលល្បីៗនៅក្នុងស្រុកប៉ុន្មានឡើយ មើលតែការដេគ័រខាងក្រៅរោងក៏ញាក់។
តួយ៉ាង គណនីហ្វេសប៊ុក Bella Aldama បានបង្ហោះរូបភាពពិធីមង្គលការរបស់តារាស្រី ឡុង ថាវរី ដោយគេក្រឡេកឃើញមានវត្តមានតារាខ្មែរក្នុងរង្វង់សិល្បៈ ចូលរួមកុះករផងដែរ នៅព្រឹកនេះ ជាមួយគ្នានេះ បណ្តាអ្នកគាំទ្រនាំគ្នាសរសើរ អ្នកទាំងពីរពិតជាសាកសមនឹងគ្នាមែន ស្រស់ស្អាតហើយស្រស់សង្ហាដូចគ្នា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖