សុភ័ក្រ កុសុម៉ា ទម្លាយរឿង ដេវីដ អង្គុយយំ ព្រោះដឹងកំហុស (មានវីដេអូ) - TrueID

សុភ័ក្រ កុសុម៉ា ទម្លាយរឿង ដេវីដ អង្គុយយំ ព្រោះដឹងកំហុស (មានវីដេអូ)

November 17, 2022

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីម្សិលមិញនេះ ផ្ទុះការរិះ.គន់ពេញមួយទំហឹងទៅកាន់ ពិធីករវ័យក្មេង ដេវីដ ក្រោយបែកធ្លាយវីដេអូខ្លីមួយ ដែលរូបលោកបានផ្ញើសារជាសម្លេងប្រើពាក្យអសុរសទៅគណនី Instagram​ របស់ព្រះរាជបុត្រទី១០ របស់ប្រទេសប្រ៊ុយណេ ព្រះអង្គម្ចាស់ Abdul Mateen។

ជាក់ស្តែង ក្រោយទទួលការប្រតិ.កម្មខ្លាំងក្លាពីមហាជន រូបលោកក៏ទម្លាយថា ក្រោយបង្ហោះវីដេអូនោះតែប៉ុន្មាននាទី ខ្លួនក៏ដឹងកំហុស រួចបានលុបចោល តែមិននឹកស្មានជួបរឿងដូច្នេះឡើយ មួយវិញទៀត រូបលោកក៏ទទួលដឹងខុសចំពោះកំហុសមួយនេះដែរ ថាជារឿងមិនសមរម្យ។

តួយ៉ាង ងាកទៅមើលពិធីការិនី សុភ័ក្រ កុសុម៉ា វិញ ដោយសារជាមិត្តភក្តិជិតស្និទនឹងគ្នានោះ បានទម្លាយវីដេអូខ្លី ពិធីករវ័យក្មេងរូបនេះ អង្គុយយំគគ្រូក មានពិធីករ ជា វណ្ណារិទ្ធ នៅក្បែរលើកទឹកចិត្ត ដោយភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា ៖ «គ្នាយំតាំងពីមកធ្វើការ គ្នាពិតជាសុំទោសទៅកាន់បងប្អូន»។

អត្ថបទទាក់ទង ៖ ពិធីករ ដេវីដ ត្រូវគេរិះ.គន់ ក្រោយបែកធ្លាយវីដេអូនិយាយពាក្យអសុរោះ ដាក់ព្រះអង្គម្ចាស់ព្រុយណេ(មានវីដេអូ) - Khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីករ ដេវីដ
ពិធីករ ដេវីដ
ពិធីករ ដេវីដ
ពិធីករ ដេវីដ
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...