Miss Universe ២រូបនេះ រៀបការជាមួយគ្នា ផ្អើលពិភពលោក - TrueID

Miss Universe ២រូបនេះ រៀបការជាមួយគ្នា ផ្អើលពិភពលោក

January 22, 2023

កម្សាន្ត៖ មហាជនច្បាស់ជាស្គាល់កម្មវិធី Miss Universe ដែលតម្រូវឲ្យបវរកញ្ញាដែលមានសមត្ថភាពមកពីជុំវិញពិភពលោក ប្រកួតប្រជែងចំនេះដឹង និងសម្រស់ដើម្បីដណ្ដើមយកពាន។ ថ្មីៗនេះ បវរកញ្ញាចក្រវាល២ដួង បានធ្វើឲ្យមានការកក្រើកពេញបណ្ដាញសង្គមទាំងមូលដោយពួកគេបានរៀបការជាមួយគ្នា។

យោងតាមប្រភពពីបណ្ដាញហ្វេសប៊ុកបានឲ្យដឹងថា Miss Argentina និង​ Miss Puerto Rico បានប្រកាសដំណឹងពួកគេទាំងពីរនាក់ជាគូជីវិត ដែលមានភេទដូចគ្នា។ ទន្ទឹមនឹងនេះ វាបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការនឹកស្មានមិនដល់ដែលអ្នកទាំងពីរធ្លាប់ជាដៃគូប្រកួតប្រជែងលើឆាកអន្តរជាតិ បែរជាក្លាយជាគូស្នេហ៍ទៅវិញ។

Miss Argentina និង​ Miss Puerto Rico
Miss Argentina និង​ Miss Puerto Rico

មិនតែប៉ុណ្ណោះ ដំណឹងរៀបការមួយនេះ រវាងបេក្ខភាពបវរកញ្ញា ក៏ជារឿងដំបូងនៅក្នុងប្រវត្តិសាស្ត្រលើសកលលោកផងដែរ។ ក្រឡេកទៅមើលអ្នកគាំទ្រវិញ ពួកគេមិនត្រឹមតែភ្ញាក់ផ្អើលនោះទេ ពួកគេថែមទាំងសម្ដែងការត្រែកអរ​និងគាំទ្រទៅកាន់បវរកញ្ញាតំណាងប្រទេសទាំងពីរផងដែរ៕

ប្រភព៖ NOVA

Miss Argentina និង​ Miss Puerto Rico
Miss Argentina និង​ Miss Puerto Rico
Miss Argentina និង​ Miss Puerto Rico
Miss Argentina និង​ Miss Puerto Rico
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...