កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៧ ខែឧសភា Insight បានរាយការណ៍ថា Kkuming ដែលជា VJ ស្ត្រីនិង YouTuber បានទទួលមរណភាពក្នុងអាយុ ២៣ ឆ្នាំបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងយូរជាមួយជំងឺមហារីក។
ដំណឹងដ៏សោកសៅនេះត្រូវបានមិត្តជិតស្និទ្ធរបស់ Kkuming ប្រកាសប្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ។ ពិធីបុណ្យសពរបស់ VJ ត្រូវបានប្រារព្ធឡើងដោយស្ងាត់ៗ តាមសំណូមពររបស់ក្រុមគ្រួសារ។
Kkuming ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដំណាក់កាលចុងក្រោយក្នុងឆ្នាំ ២០២០។ នៅពេលនោះ Kkuming បាននិយាយថានាងបានប្រឈមមុខនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅអាយុ ២១ ឆ្នាំ។ រហូតដល់ពេល នេះនាងបានតស៊ូ រយៈពេល ២ឆ្នាំ ជាចុងក្រោយ មិនរួចផុតពីជំងឺកាចសាហាវមួយនេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖