កម្សាន្ត៖ Jisoo ដែលជាសមាជិកក្រុម Blackpink បានធ្វើដំណើរទៅប្រទេសបារាំងដើម្បីចូលរួមកម្មវិធី Fashion ដ៏ធំមួយ។ កាលពីថ្ងៃទី២៨ ម្សិលមិញនេះ Jisoo ចូលរួមកម្មវិធី Fashion Show នៅក្នុងទីក្រុងប៉ារីសក្នុងនាមជាឯកអគ្គរាជទូតតំណាងឲ្យផលិតផលម៉ាក Dior ផងដែរ។
Jisoo មានភាពលេចធ្លោរជាងគេ ដែលធ្វើឲ្យបណ្ដាអ្នកកាសែតនិងភ្ញៀវកិត្តិយសតូចធំទាំងឡាយមានការចាប់អារម្មណ៍ទៅលើតារាចម្រៀងរូបនេះ។ ជាពិសេសអ្នកលេងបណ្ដាញសង្គមនិងហ្វេនៗរបស់នាងបានចាំអ៊ុតមើលតាំងពីនាងទើបតែចេញដំណើរទៅប៉ារីសមកម្ល៉េះ។
នៅក្នុងកម្មវិធីនោះ Jisoo ស្លៀកឈុតពណ៌សមានរូបគំនូរក្រិកសម័យបុរាណដែលជាម៉ូតថ្មី២០២២របស់ Dior រួមជាមួយនឹងកូនកាបូបដ៏ចែងចាំងម៉ាកតែមួយដូចគ្នា។ លើសពីនោះ Jisoo បានអង្គុយកៅអីកិត្តិយសក្បែរលោកនាយកនិង CEO របស់ Christian Dior Couture ផ្ទាល់តែម្ដង៕
ប្រភព៖ Koreaboo
Jisoo really be sitting besides the Dior ceo, when i say they really value her greatly it's true
— Js1𓆏 |∞ (@MISSDIORJISOO) September 28, 2021
JISOO AT DIOR SHOW#JISOO_DiorParisFW pic.twitter.com/GGmIturRWZ