អាយុខុសគ្នាជិត១០ឆ្នាំ Song Kang និង Park Minyoung ឈរជិតគ្នាសមដូចគូស្នេហ៍ - TrueID

អាយុខុសគ្នាជិត១០ឆ្នាំ Song Kang និង Park Minyoung ឈរជិតគ្នាសមដូចគូស្នេហ៍

February 12, 2022

កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងដ៏ល្បីល្បាញ២រូប ខុសជំនាន់គ្នា Song kang និង Park Minyoung បានចាប់ដៃគូសម្ដែងនៅក្នុងរឿងភាគថ្មី Forecasting Love and Weather ដែលទើបនឹងចាក់់បញ្ចាំង។ ជាពិសេស តារាទាំង២នេះ ហាក់ដូចជាគូស្នេហ៍អញ្ចឹងនៅពេលឈរជិតគ្នាបែបនេះ។ 

Song kang និង Park Minyoung
Song kang និង Park Minyoung

ម៉្យាងទៀត បើទោះបីជាតារាប្រុសមុខស្រស់ Song Kang មានអាយុ ២៧ឆ្នាំ ក្មេងជាងតារាស្រីជើងចាស់ Park Minyoung ដល់ទៅ ៨ឆ្នាំ ដោយនាងមានអាយុ៣៥ឆ្នាំហើយក៏ដោយ ប៉ុន្ដែតាមរយៈរូបភាពដែលបង្ហោះនៅក្នុងបណ្ដាញសង្គមប៉ុន្មានសន្លឹកនេះ បញ្ជាក់ថា អ្នកទាំងពីរសមជាដៃគូសម្ដែងពិតមែន។

Song Kang
Song Kang

នៅក្នុងនោះ មហាជនបានសរសើរទៅកាន់ សម្រស់ដ៏ក្មេង ស្រស់ស្អាត របស់តារាទាំងពីរនេះ ពិសេសគឺ Park Minyoung ដែលនាងនៅតែក្មេងខ្ចីអាចសម្ដែងសមជាមួយសិស្សប្អូនបានយ៉ាងល្អ។ គួរបញ្ជាក់ផងដែរថា រឿងភាគថ្មីរបស់ពួកគេទើបនឹងចាប់ផ្ដើមចាក់បញ្ចាំង ប៉ុន្ដែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕

Park Minyoung
Park Minyoung

ប្រភព៖​​ KStarLive

Song kang និង Park Minyoung
Song kang និង Park Minyoung
Song kang និង Park Minyoung
Song kang និង Park Minyoung
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...