វៀតណាម៖ ក្រៅពីរឿងការងារ និងងារជាបវរកញ្ញា Miss Grand International 2021 រួចហើយនោះ នាង Thuy Tien ក៏បានបង្ហាញនូវរឿងថ្មីមួយ ដែលអ្នកគាំទ្រជាច្រើន ហាក់មិនបានដឹងពីមុនមក ជាមួយនឹងអនុស្សាវរីយ៍ពីកុមារភាពដែលមិនអាចបំភ្លេចបាន ព្រមទាំងបានសារភាពជាលើកដំបូង អំពីអាថ៌កំបាំងនៅពេលដែលនាង ធ្លាប់ជាជនរងគ្រោះនៃរឿងមួយនេះ។
ពីដំបូងឡើយ បវរកញ្ញារូបនេះ បានបង្ហាញពីជីវិតរបស់ខ្លួនកាលពីមុន ដែលបានប្រឈមមុខនឹងគ្រួសារបែ.ក.បាក់ និង អំពើ.ហិ.ង្សា.ក្នុងគ្រួសារ ដោយបានលើកឡើងថា ឪពុកម្តាយរបស់នាង បានលែងលះគ្នាកាលពីនាងនៅក្មេងៗ ដូច្នេះហើយ បានជានាងតែងតែមាន ការភ័យខ្លាចចំពោះគ្រួសារ។ តែទោះជាយ៉ាងណា នាងក៏បានសូមឲ្យប្រែក្លាយការភ័យខ្លាចមួយនេះ ទៅជាកម្លាំងចិត្ត ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នាង Thuy Tien ក៏បានរៀបរាប់ពីរឿងដ៏នឹកស្មានមិនដល់មួយទៀត ដែលខ្លួនបានប្រឈមមុខនឹងបញ្ហាបៀ.ត.បៀ.ន.ផ្លូ.វ.ភេ.ទ និងបានបង្ហើបថា ខ្លួនធ្លាប់ជាជន.រ.ងគ្រោះដូចគ្នា បើទោះបីជា ក្នុងកាលៈទេសៈការរំលោ.ភ.បំ.ពានផ្លូ.វ.ភេ.ទ មិនជោគជ័យ កាលពីនាងនៅក្មេងអាយុ៦ឆ្នាំក៏ដោយ ព្រមទាំងបានបង្ហាញពីការភ័យខ្លាច និងបានព្យាយាមតស៊ូ ហើយក៏ជួបនឹងសំណាងល្អ ដែលនាងអាចរួចផុតពីមនុស្សអាក្រក់៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖