ឃើញនៅក្មេង តែ ស្រីនា ម៉ត់ចត់គិតរឿងអនាគត ជីវិតគូវែងឆ្ងាយថ្នាក់នេះ (មានវីដេអូ) - TrueID

ឃើញនៅក្មេង តែ ស្រីនា ម៉ត់ចត់គិតរឿងអនាគត ជីវិតគូវែងឆ្ងាយថ្នាក់នេះ (មានវីដេអូ)

December 18, 2022

រាជធានីភ្នំពេញ ៖ ដូចដែរមហាជនបានជ្រាបរួចមកហើយថា កាលពីប៉ុន្មានខែមុននេះ ពិធីភ្ជាប់ពាក្យរបស់តារាស្រី ជា ស្រីនា និងតារាប្រុស ហេង សុខវិសាល ធ្វើឲ្យកក្រើកផ្អើលស្ទើរកន្លះប្រទេសទៅហើយ សូម្បីតែបុគ្គលល្បីៗ មានមុខមាត់ក្នុងសង្គម ក៏សាទរចំពោះពិធីមង្គលនេះផងដែរ។

យ៉ាងណាមិញ គូស្នេហ៍ជាInfluencerមួយគូនេះ បានធ្វើឲ្យគេឯងនាំគ្នាផ្ទុះការកោតសរសើរ សាកសមគ្នាឥតទាស់ មិនថាជា ការសិក្សា ការងារ ឬ បុគ្គលិកលក្ខណៈ ពោលគឺល្អទាំងព្រង មួយវិញទៀត ថ្មីៗនេះ តារាស្រី ជា ស្រីនា បង្ហើបតម្រុយទុករយៈពេលច្រើនឆ្នាំបន្តទៅទៀត ទើបគិតគូរពីរឿងរៀបការ។

មូលហេតុចម្បងតារាស្រីរូបនេះ បញ្ជាក់ច្បាស់ៗថា ការសន្សំលុយដើម្បីរៀបចំពិធីមង្គលការគឺមិនសំខាន់ខ្លាំង ដូចអ្វីដែល សាមីខ្លួនសងខាងត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ក្នុងការកសាងគ្រួសារ ព្រោះគម្រោងក្រោយរៀបការសំខាន់ជាង ថាតើនឹងត្រូវរៀបចំអ្វីបន្ត រាប់តាំងពីក្រោយមានកូន និងការរកទីជម្រកស្នាក់នៅក្រោយពេលរៀបការរួច ម្យ៉ាងទៀត ពិធីមង្គលការក៏មិនចំណាយច្រើននោះឡើយ ធ្វើតាមលទ្ធភាពដែលអាចទៅរួចគឺគ្រប់គ្រាន់ហើយ ប៉ុន្តែប្រសិនបើយើងមានពិធីរៀបការក្នុងក្តីស្រមៃ ទើបទាមទារត្រូវចំណាយច្រើន។

យ៉ាងណាមិញ ឃើញតារាស្រី ជា ស្រីនា ចេះគិតគូរវែងឆ្ងាយពីរឿងជីវិតគ្រួសារទាំងវ័យក្មេងដូច្នេះ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍និងកោតសរសើរខ្លាំង ជាពិសេសសម្តីប៉ុន្មានឃ្លារបស់តារាស្រីរូបនេះ កំពុងទាក់ទាញការពេញចិត្តខ្លាំងពីស្រទាប់យុវវ័យ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា និងតារាប្រុស ហេង វិសាល

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖

https://www.tiktok.com/@jeezaa789/video/7177980655291108635?is_from_webapp=1&sender_device=pc&web_id=6913934187679139329

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...