ពីណាបាន វណ្ណដា ធ្វើស្វាមី សំណាង មិនត្រឹមតែសង្ហា ចេះធ្វើម្ហូបទៀត - TrueID

ពីណាបាន វណ្ណដា ធ្វើស្វាមី សំណាង មិនត្រឹមតែសង្ហា ចេះធ្វើម្ហូបទៀត

January 3, 2023

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក វណ្ណដា ត្រូវបានគេទទួលស្គាល់ថា ក្រៅពីប្រជាប្រិយភាពក្នុងរង្វង់សិល្បៈ រូបលោក ត្រូវបានគេដឹងថា ក៏រូបស្រស់សង្ហា ហ្វេនៗ ក្រមុំ ឈ្លក់វង្វេង​នឹងមន្តស្នេហ៍របស់លោក​ មិនធម្មតានោះទេ។

មិនត្រឹមតែជាបុគ្គលដ៏ល្បី រូបលោក ក៏បានកោតសរសើរទៅនឹង ជីវិតក្រៅពីសិល្បៈ ដោយក្នុងនាម ជាកូនប្រុសក្នុងគ្រួសារ រូបលោកតែងតែចំណាយពេល ជាមួយនឹងគ្រួសារ ត្រូវបានមហាជន លាត់មាត់ ជាកូនប្រុសដ៏ល្អ គួរឲ្យយកគម្រូតាម។

យ៉ាងណាមិញ កាលពីថ្មី នៅលើបណ្តាញសង្គម  បានធ្វើការចែករំលែកទៅនឹងរូបភាព របស់តារារ៉េបរូបនេះ ចូលផ្ទះបាយធ្វើម្ហូបយ៉ាងស្ទាត់ជំនាញ ចម្អិនម្ហូបធ្វើបាយល្ងាច នៅលើគណនីរបស់លោកផ្ទាល់តែម្តង។

អ្វីដែលចាប់អារម្មណ៍ រូបលោកមើលទៅ ពិតជាទំនងសមតែម្តង មិននឹកស្មាន ថាតារាប្រុសរូបនេះ ពូកែគ្រប់សព្វបែបនេះសោះ មិនថាធ្វើភ្លេង និពន្ធចម្រៀង សូម្បីការងារក្នុងផ្ទះ ជាពិសេសផ្ទះបាយហ្នឹងថែមទៀត មិនសរសើរមិនបាន៕

សូមទស្សនារូបភាពខាងក្រោម៖

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
រូបភាព
រូបភាព
វណ្ណដា
វណ្ណដា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...