បរទេស៖ តារាស្រីពហុជំនាញ ច្រៀងបាន រ៉េបក៏បាន Doja Cat កំពុងតែធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនលើទូទាំងពិភពលោក មានចាប់អារម្មណ៍ខ្លាំងជាមួយនឹង ម៉ូតសម្លៀកបំពាក់របស់នាង ដែលបានធ្វើការបង្ហាញខ្លួនក្នុងកម្មវិធីចែកពានរង្វាន់ VMAs ដែលប្រព្រឹត្តទៅ កាលពីប៉ុន្មានមុននេះ។
ទន្ទឹមនឹងនេះដែរ ក្នុងនាមខ្លួនជាពិធីករបើកឆាកក្នុងកម្មវិធីមួយនេះ តារាស្រីវ័យ២៥ឆ្នាំរូបនេះ បានលេងខ្លួនឡើងមួយទំហឹងតែម្តង ជាមួយម៉ូត Fashion ប្លែកៗរបស់នាង មើលទៅពិតជាលេចធ្លោខ្លាំង ជាមួយឈុតទាំង ៤ ដែលស្លៀកក្នុងកម្មវិធីចែកពានរង្វាន់មួយនេះ។
យោងតាមរូបភាព ម្ចាស់បទ «Say So» រូបនេះ ប្រមូលក្រសែភ្នែក ពីទស្សនិកជនតែម្តង ដែលបានចូលរួមកម្មវីធីមួយនេះ នៅពេលដែលបានបង្ហាញខ្លួន ជាពិសេសនោះ ពីភាពទាក់ទាញរបស់នាង ជាមួយនឹងមួក ដែលមានរូបរាងជាកៅអី ស្បែកជើងក្រញ៉ំមាន់ ជាមួយឈុតចម្រុះពណ៌ ដូចស្រោមខ្នើយ មើលទៅពិតប្លែកមិនធ្លាប់មាន៕
សូមទស្សនារូបភាពខាងក្រោម៖