ថៃ៖ កាន់តែមានក្ដីសុខខ្លាំងឡើង សម្រាប់តារាស្រី Gale Rada និងស្វាមីរបស់នាង លោក Man Karin ក្នុងពេលដែលកំពុងតែត្រៀមខ្លួនទទួលសមាជិកថ្មី ដែលកូនសំណព្វចិត្តរបស់អ្នកទាំងពីរ ព្រោះពេលនេះដែរ តារាស្រី Gale កំពុងតែមានផ្ទៃពោះ ជិតសម្រាលកូន ផងដែរ។
ដោយឡែក ក្នុងពេលដែលរឿងដ៏ល្អកាន់តែកៀកចូលមកដល់នោះ លោក Man Karin ដែលជាស្វាមី របស់ Gale បានបង្កភាពភ្ញាក់ផ្អើលចំពោះនាង ដោយបានទិញឡានទំនើបមួយគ្រឿង ដែលជាកាដូដ៏ពិសេសសម្រាប់នាង ទៀតផង ។ យ៉ាងណាមិញ ចំពោះកាដូឡានមួយនេះ ស្វាមីរបស់ Gale មានបំណងចង់ឲ្យនាង និងកូនប្រុសដែលជិតកើតមក បានអង្គុយនៅក្នុងឡានយ៉ាងសុខស្រួល ផងដែរ។
អាចនិយាយបានថា ហេតុការណ៍នេះ មិនបានធ្វើឲ្យ Gale កាន់តែមានរីករាយតែប៉ុណ្ណោះទេ សូម្បីតែហ្វេនៗដែលបានឃើញហើយ ក៏មានអារម្មណ៍រំភើបជំនួសនាង ដែលមានស្វាមីថ្នាក់ថ្នម ស្រលាញ់ និងចេះយកចិត្តទុកដាក់បែបនេះ។
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖