កូរ៉េខាងត្បូង៖ ដូចជាការរំពឹង ក្រុមចម្រៀងនារីសកល BLACKPINK បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនម្តងទៀត ដែលត្រូវបានឲ្យដឹងថា វីដេអូចម្រៀងបទ «AS IF IT'S YOUR LAST» មានអ្នកចុចទស្សនារហូតដល់ ១ពាន់លានដងហើយ។
ដោយឡែក វីដេអូចម្រៀងមួយនេះបានឈានដល់ ១ពាន់លានដង ពោលគឺថាមានរយៈពេល ៣ឆ្នាំ ១០ខែ ១ថ្ងៃ បន្ទាប់ពីការចេញផ្សាយកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៧ នេះបើយោងតាមឆានែលជាផ្លូវការរបស់ក្រុមចម្រៀងនារីមួយនេះ នៅលើបណ្តាញសង្គមយូធូប ។
យ៉ាងណាមិញ វាជា MV ទី៤ហើយ របស់ក្រុមចម្រៀងនារីតែមួយគត់របស់ផលិតកម្ម YG Entertainment ដែលបានសមទ្ធផល ដ៏អស្ចារ្យមួយនេះ បន្ទាប់ពីបទ «Boombayah» បទ«Kill This Love» និងបទ «DDU-DU DDU-DU» ជាមួយតួលេខអ្នកទស្សនាច្រើនបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖