ថៃ៖ ចំពោះការប្រកួតសម្រស់ក្នុងកម្មវិធី Miss Grand International ២០២២ ដែលបានបញ្ចប់ជាផ្លូវការទៅហើយ នៅតែមតិមួយចំនួន បានបង្ហាញពីការមិនពេញចិត្តទៅលើលទ្ធផល ជាពិសេស នៅពេលដែលលោក Nawat ដែលជាស្ថាបនិកកម្មវិធី បានចែករំលែកពីមូលហេតុដែលបវរកញ្ញាវៀតណាម មិនបានចូលទៅក្នុងលំដាប់កំពូលទាំង១០រូប (Top10)។
លោក Nawat បានលើកឡើងពីការបរាជ័យរបស់ Thien An ដែលជាបវរកញ្ញាវៀតណាម នៅក្នុងបទសម្ភាសន៍ ដែលបានធ្វើឱ្យអ្នកគាំទ្រវៀតណាម មានការខឹងសម្បារ ហើយបានប្រៀបធៀបជាមួយនឹង បវរកញ្ញាតំណាងប្រទេសថៃ នាង Engfa Waraha ដែលបានជាប់លំដាប់រងទី១ ក្នុងកម្មវិធីប្រកួត ខណៈដែលនាង Thien An បានឆ្លើយដោយទំនុកចិត្ត និងស្ទាត់ជំនាញក្នុងការនិយាយភាសាអង់គ្លេស តែបវរកញ្ញាថៃបានត្រឹមសើច ដោយសារតែភាសាបរទេស នៅមានកម្រិត។
មិនត្រឹមតែប៉ុណ្ណោះ Engfa ត្រូវបានគេចាត់ទុកថា មិនសក្តិសមក្នុងការទទួលបានជ័យលាភីលំដាប់រងទី១ ដោយសារតែ នាងមានកម្ពស់ទាប ឆ្លងកាត់ការកែសម្ផស្ស និងមានជំនាញភាសាអង់គ្លេសមិនសូវល្អ។ តែទោះជាយ៉ាងណា បន្ទាប់ពីនេះ Engfa ក៏បានលើកឡើងថា នាងមិនសោកស្ដាយទេ ព្រោះអ្នកគាំទ្រវៀតណាមបានរិះគន់នាង ទៅលើសមត្ថភាពភាសាអង់គ្លេស។
ក្នុងនោះដែរ នាងបាននិយាយថា៖
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖