ដំបៅចាស់មិនទាន់រលុបផង Mina បង្ហាញមុខគូស្នេហ៍ថ្មីបញ្ឈឺអ្នកចាស់? - TrueID

ដំបៅចាស់មិនទាន់រលុបផង Mina បង្ហាញមុខគូស្នេហ៍ថ្មីបញ្ឈឺអ្នកចាស់?

September 5, 2021

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៤ ខែកញ្ញា សារព័ត៌មាន Newsis បានរាយការណ៍ថានាង Kwon Mina បានប្រកាសពីមិត្តប្រុសថ្មីរបស់នាងបន្ទាប់ពីបានតែពីរខែប៉ុណ្ណោះ ចាប់តាំងពីនាងមានភាពចម្រូងចម្រាសក្នុងការធ្វើជាមនុស្សទីបីរបស់អតីតមិត្តប្រុស។ 

ក្នុងនោះផងដែរ អតីតសមាជិក AOA រូបនេះបានបង្ហោះរូបថតជាមួយមនុស្ស ប្លែកមុខនោះហើយបានសរសេរបញ្ជាក់ថា៖

លើសពីនេះទៅទៀត តារាចម្រៀងរូបនេះបាននិយាយថា នាងមានចំណុចខ្សោយជាច្រើនជាពិសេសស្ថានភាពគ្រួសាររបស់នាង ដោយ Mina ធំឡើងដោយមានការលំបាកនិងជួបព្យុះភ្លៀងជាច្រើន ហើយមិត្តប្រុសបច្ចុប្បន្នរបស់នាង បានជួយនាងលុបបំបាត់ចំណុចខ្សោយទាំងអស់យ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ Mina ថែមទាំងបាននិយាយបែបនេះថា៖ 

គូបញ្ជាក់ផងដែរថា នៅដើមខែកក្កដា Mina បានជាប់ឈ្មោះជាមនុស្សទីបីនៅក្នុងទំនាក់ទំនងរវាងYoo Jun Young និងអតីតមិត្តស្រីរបស់លោក។ តារាចម្រៀងរូបនេះបាននិយាយថា Yoo Jun Young បានបោកប្រាស់និងធ្វើឱ្យនាងគិតថាលោកបានបែកបាក់ជាមួយអតីតសង្សាររបស់លោកហើយ  ទោះយ៉ាងណាទស្សនិកជនជាច្រើន បានចោទ Mina ថានាងនិយាយកុហក៕

ប្រភព៖ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Mina
Mina
Mina
Mina
Mina
Mina
Mina និង មិត្តប្រុស
Mina និង មិត្តប្រុស
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...