កម្សាន្ត ÷ កាលពីព្រឹកថ្ងៃទី ២៤ ខែសីហា នេះ V សមាជិកក្រុម BTS បានបង្ហាញមុខជាសាធារណៈជាលើកដំបូង ខណៈដែលមានពាក្យចចាមអារ៉ាមថា លោកកំពុងមានទំនាក់ទំនងស្នេហាជាមួយ Jennie សមាជិកក្រុម BLACKPINK បានផ្ទុះឡើងម្តងទៀតជាលើកទីពីរ ។
ក្នុងនោះ តារាប្រុសរូបនេះបានបង្ហាញខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង New York សម្រាប់កាលវិភាគរបស់លោក ហើយទន្ទឹមនឹងការបង្ហាញខ្លួននៅទៅនោះ V បានញញឹមស្វាគមន៍អ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មានដោយស្នាមញញឹមយ៉ាងស្រស់ ព្រមទាំងក្រវីដៃដាក់គ្រប់គ្នា ដែលមកជូនដំណើរលោកផងដែរ។
គួររំលឹកផងដែរថា នេះជាលើកដំបូងហើយដែល V បង្ហាញខ្លូនជាសាធារណៈ បន្ទាប់ពីលេចលឺពាក្យចចាមអារ៉ាមថា មានស្នេហាម្តងទៀតជាមួយ Jennie ដោយលើកទី១ គឺជារូបថតដែលគេជឿថាអ្នកទាំងពីរបានជិះឡានជាមួយគ្នានៅកោះ Jeju និងថ្មីៗនេះគឺ រូបថតរបស់មនុស្សពីរនាក់ ដែលគ្រប់គ្នាជឿថាជារូបរបស់លោក និង Jennie ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណែត។
បើទោះបីជាអ្នកខ្លះអះអាងថា រូបថតទាំង ២ដងនោះត្រូវបាន photoshoped ក៏ដោយ តែដោយសារភ្នាក់ងាររបស់ V និង Jennie មិនបានបញ្ចេញទីតាំង ក៏ដូចជាការបដិសេធណាមួយ នៅលើរូបថតនោះទេ ធ្វើឲ្យពាក្យចចាអារ៉ាមនេះ នៅតែមានឥទ្ធិពលខ្លាំង៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព : kbizoom