ភ្នំពេញ៖ ដូចដែលបងប្អូនបានស្គាល់ច្បាស់រួចមកហើយ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ហ្វាហ្វា ដែលទើបតែមានវ័យ២៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើនិយាយពី សមត្ថភាព ទេពកោសល្យ ក្នុងវិស័យសិល្បៈគឺនាងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្របានច្រើនខ្លាំងមែនទែន ជាពិសេសគឺផ្នែកខាងសម្ដែងតែម្ដង។
មិនតែប៉ុណ្ណោះ តារាស្រីរូបស្រស់សម្រស់បានមួយដួងនេះ មិនត្រឹមតែទាមទារ ចំណាប់អារម្មណ៍ពីមហាជនឲ្យតាមដានរាល់សកម្មភាពក្នុងសិល្បៈរបស់នាងប៉ុណ្ណោះទេ តែទស្សនិកជនកាន់តែចង់ដឹងចង់លឺនូវជីវិតឯកជនរបស់តារាស្រីរូបនេះ ជាពិសេសនោះគឺ រឿដៃគូស្នេហានេះខ្លាំងតែម្ដង។
ជាក់ស្ដែង មិនលាក់បាំងអ្វីនោះឡើយ ហ្វាហ្វា បានបើកទម្លាយនូវទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយកម្លោះសង្ហា ដែលជាទាហាននៅឯសហរដ្ឋអាមេរិកឯណោះ ដែលជាជនជាតិខ្មែរដូចគ្នាផងដែរ។ ក្នុងនោះ ហ្វាហ្វា ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា នាង និងគូស្នេហ៍បានស្គាល់គ្នាតាមរយៈ បណ្ដាញសង្គមInstagram និងកំពុងតែមើលចិត្តគ្នា និងព្យាយាបង្កើតអានុស្សាវរីយ៍ជុំគ្នាបែបចាស់ទុំ រាល់ពេលចប់ការងាររាងខ្លួន ក៏ទាក់ទងរកគ្នា។ លើសពីនេះ ហ្វាហ្វា ក៏បានបង្ហើបថា ខ្លួននិងមិត្តប្រុស និងបានជួបគ្នានៅក្នុងឆ្នាំក្រោយផងដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖