កូរ៉េខាងត្បូង៖ ជាតារាចម្រៀង និង ជាអ្នកនិពន្ធដ៏ល្បីរបស់អង់គ្លេសលោក Ed Sheeran បានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រ ARMY ដែលជួយធ្វើឱ្យបទចម្រៀងរបស់ BTS ដែលមានចំណងជើងថា Permission toDance បានទទួលចំណាត់ថ្នាក់លេខ១ឈរនៅកំពូលគេនៅក្នុងតារាបញ្ជី Billboard’s HOT100។
ក្រោយពីក្រុមតារាចម្រៀង BTS ជាប់ចំណាត់ថ្នាក់លេខ១ អស់រយៈពេល៧ សប្តាហ៍ជាប់ៗគ្នា ជាមួយបទចម្រៀងថ្មីបំផុតជាភាសាអង់គ្លេសButter និង បទ Permission to Dance បានជាប់ចំណាត់ថ្នាក់លេខមួយ នៅក្នុងតារាងBillboard’s HOT 100។
គួរជម្រាបដែរថា បទចម្រៀងរបស់ BTS មានចំណងជើងថា HYBE គឺជាបទថ្មីបំផុតដែលឈរនៅលេខរៀងទីមួយផងដែរបន្ទាប់ពីបទចម្រៀង Butter, Dynamite , Life Goes on និង បទ Savage Love ។
ដូចអ្នកគាំទ្រជ្រាបហើយថា បទចម្រៀង Permission to Dance នេះ ត្រូវបានសហការនិពន្ធរួមដោយ កំពូលតារាចម្រៀងរបស់អង់គ្លេស លោក Ed Sheeran និងតារាចម្រៀង Johnny Mcaid។
ជាការឆ្លើយតបជាមួយសមិទ្ធផលថ្មីនេះ ដែលបទចម្រៀងនេះ បានជាប់លេខមួយក្នុងតារាងលោក Ed Sheeran សរសេរសារមួយបង្ហោះអរគុណដល់ហ្វេន ARMY ផងដែរ។ ក្នុងនោះ លោក Ed Sheeran បានសរសេរដូច្នេះថា៖