តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពដកស្រង់ពីសារព័ត៌មាន International The New បានរាយការណ៍តារាសម្តែង និងជាតារាបង្ហាញម៉ូតភូមាដ៏ល្បីល្បាញ លោកPaing Takhon ត្រូវបាន តុលាការយោធារបស់ភូមាបានកាត់ទោសឲ្យជាប់ពន្ធធនាគាររយ:ពេល៣ឆ្នំា នឹងបង្ខំឲ្យធ្វើការងារធ្ងន់ៗខណៈដែលកំពុងត្រូវឃុំខ្លួនក្នុងពន្ធធនាគារ។
យ៉ាងណាមិញចំពោះករណីជាប់ចោទ តារាសម្តែងប្រុសរូបនេះត្រូវបានគេចោទប្រកាន់ពីបទចូលរួមធ្វើបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ មានស្ថានទម្ងន់ទោស ដែលការណ៍នេះបានធ្វើឲ្យមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងបង្ហោះសារទាមទាររកយុត្តិធម៌ជូនតារាប្រុសរូបនេះ៕