បរទេស៖ យោងតាមកាសែត Daily Mail បានចុះផ្សាយ ពីតារាម៉ូដែល Brooklyn Beckham អំពីបញ្ហាជុំវិញទៅនឹង តារាប្រុសរូបនេះ បានប្តូរឈ្មោះ របស់លោក ថែមទាំងដាក់ត្រកូលប្រពន្ធ បន្ទាប់ពីបានរៀបការរួច ក្រោយពេលមាន រឿងអាស្រូវ ថាប្រពន្ធរបស់លោក មិនត្រូវគ្នាជាមួយម្តាយបង្កើត Victoria Beckham។
ជាធម្មតាតាមទំនៀមទម្លាប់បស្ចិមប្រទេស បន្ទាប់ពីរៀបការរួច ប្រពន្ធប្តូរនាមត្រកូលទៅជាគ្រួសារប្តី តែផ្ទុយពី Brooklyn Beckham គឺជាករណីដ៏កម្រមួយនៃការបន្ថែមនាមត្រកូលរបស់ប្រពន្ធលោកទៅនាមកណ្តាលទៅវិញ។
យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ ដាក់ឈ្មោះជាសាធារណៈនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយថា Brooklyn Peltz Beckham និង Nicola Peltz Beckham ផងដែរ ដោយបានធ្វើឲ្យមានរឿងចម្រូសចម្រាស ទៅនឹងការដូរឈ្មោះមួយនេះ ដោយបានលើកឡើងថា កូនប្រុសច្បងរបស់ Devid Beckham រូបនេះ ស្រលាញ់ខាងប្រពន្ធខ្លាំង ។
អ្វីដែលចាប់អារម្មណ៍ ប្រហែលជាងមួយខែមុន ពាក្យចចាមអារ៉ាមរបស់ Nicola Peltz និងម្តាយក្មេក Victoria Beckham មានជម្លោះខ្លាំង បានធ្វើមានការប៉ះទង្គិចរហូតដល់ គេបានដឹងថា Brooklyn និង Nicola អវត្តមានទាំងស្រុងពីវិស្សមកាលគ្រួសារ Beckham អ្វីកាន់តែពិសេសនោះ Victoria និងកូនប្រសារស្រីលែងមានទំនាក់ទំនងតាមបណ្តាញសង្គមទៀតហើយ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖