បរទេស៖ Taylor Swift ជាតារាសម្រៀង Pop ជនជាតិ អាមេរិក ម្នាក់ដែលមានកេរ្តិ៍ល្បីល្បាញផ្នែកតន្ត្រី នាងមិនត្រឹមតែមានសំនៀងពិរោះនោះទេ នាងក៏ជាតារាស្រីម្នាក់ដែលមានទេពកោសល្យនិពន្ធបទចម្រៀងដោយខ្លួនឯងផងដែរ លើសពីនោះសម្រស់របស់នាងស្អាតឥតខ្ចោះ ពីព្រោះតែនាងមានកែវភ្នែកពណ៌ប៉ៃតងបន្ដិច ពណ៌ខៀវបន្តិចដែលកម្របំផុតក្នុងពិភពលោក។
Taylor ចាប់ផ្ដើមប្រលោកក្នុងវិស័យតន្ត្រីនេះ តាំងពីនាងមានអាយុ ១៤ឆ្នាំ កាលពីឆ្នាំ ២០០៤ នាងបានចុះកុងត្រាជាតារាចម្រៀងនៅក្នុងផលិតកម្មមួយ ដែលធ្វើឲ្យនាងក្លាយជាតារាចម្រៀងស្រីក្មេងជាងគេក្នុងប្រវត្តិសាស្ត្រក្នុងក្រុមហ៊ុនផលិតកម្មរបស់នាង។
Taylor កាន់តែមានឈ្មោះល្បីគ្រប់ទិសទី នៅឆ្នាំ ២០០៨ តាមរយៈបទចម្រៀង "Love Story" និង "You belong with me" ទទួលបានការស្រឡាញ់ពេញចិត្តពីអ្នកគាំទ្រជាច្រើន រហូតដល់ទទួលបានពានរង្វាន់ធំៗជាច្រើនបន្តបន្ទាប់។
តារាស្រីកើតឆ្នាំ ១៩៨៩ រូបនេះ ទទួលភាពល្បីល្បាញដោយសារតែសមត្ថភាពនិពន្ធចម្រៀង ដែលមានអន្ថន័យត្រូវចិត្តមនុស្សទូទៅជាពិសេសយុវវ័យ ហើយចម្រៀងទាំងនោះ នាងបានសរសេតាមរយៈបទពិសោធន៍ជីវិតស្នេហាផ្ទាល់ខ្លួនដែលនឹងកើតឡើងលើមនុស្សគ្រប់គ្នា។
អ្វីដែលធ្វើឲ្យ Taylor Swift សាកសមជាម្ចាស់ក្សត្រីក្នុងដួងចិត្តហ្វេនទៀតនោះ គឺនាងមានសម្រស់ស្អាត Perfect មើលយ៉ាងម៉េចក៏មិនទើស ។ Taylor មានរាងខ្ពស់ស្រឡូន ដែលកម្ពស់របស់នាងគឺ ១ម៉ែត្រ៨០ សង់ទីម៉ែត្រ នាងថែមទាំងមានកែវភ្នែកដ៏ទាក់ទាញ៕