ភ្នំពេញ ៖ ពិតណាស់ ពេជ្រ សូលីកា គឺជាតារាសម្តែង និងចម្រៀងម្នាក់ ដែលមានឈ្មោះបោះសម្លេង ម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានហ្វេនៗជាច្រើននាក់ គាំទ្រស្រលាញ់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ បើទោះបីជានាងមានស្វាមីនិងកូនប្រុសម្នាក់រួចទៅហើយក្តី។
មិនតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះ ថែមទាំងមានសម្រស់ស្រស់ស្អាត និងជាតារាស្រីមានទឹកដមសម្លេងពិរោះ បែបស្អកតិចៗ គួរឲ្យចាប់អារម្មណ៍ផងដែរ។ លើសពីនេះទៅទៀត អ្វីដែលហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ ថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលប្លែកអារម្មណ៍ជាខ្លាំង ក្នុងការបង្ហាញខ្លួននៅលើឆាកជាមួយនឹងក្បាច់រាំក្រលែង យ៉ាងទាក់ទាញជាលើកដំបូង ដោយពេលកន្លងគឺ អ្នកនាងច្រើនតែច្រៀងបទបែបមនោសញ្ចេតនាប៉ុណ្ណោះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖