កូរ៉េខាងត្បូង ៖ ជាមួយនឹង ចំណងជើង Album ទោលរបស់ Lisa ត្រូវបានបង្ហាញ អ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានការរំភើបនៅពេលពួកគេសន្មត់ថា ផលិតកម្ម YG បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះព័ត៌មានលំអិតនៃ សកម្មភាពទោល របស់សមាជិកក្រុម BLACKPINK។
ក្នុងនោះ សមាជិកពីរនាក់ក្នុងចំណោម ៤ នាក់ បានចេញAlbum ទោលរបស់ពួកគេរួចហើយ ហើយបានចាប់ផ្តើមជាសិល្បករទោល ដោយជោគជ័យ ឥឡូវនេះ Lisa គឺជាសមាជិកទី ៣ដែលបានចេញបទចម្រៀងទោលរបស់នាង ហើយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ចំពោះការចេញ Album ទោលរបស់ Lisa ដែលមានចំណងជើងថា 'LALISA'។
ស្របគ្នានោះ អ្នកលេងអ៊ីនធើណែតម្នាក់បានបង្ហោះការប្រកាស តាមសហគមន៍តាមអ៊ីនធើណែតដោយស្មានថា មានហេតុផលជាក់លាក់មួយដែល Album ទោលរបស់ Lisa មានចំណងជើងថា 'LALISA' ប្រភពដដែលនេះបានសន្និដ្ឋានថា Jisoo នឹងមានចំណងជើង Album នាពេលអនាគតនឹងចាប់ផ្តើមជាមួយនឹងអក្សរ“O”។
យោងតាមអ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានចាប់ផ្តើមពី បទ «Solo» របស់ Jennie និងបទរបស់ Rose «On the Ground» គឺជាអក្សរទីមួយនៃAlbum ទោលរបស់សមាជិក នឹងសរសេរថា 'SOLO'។ ដូច្នេះអ្នកនិយមលេងអ៊ីនធើណែតបានប៉ាន់ស្មានថាប្រសិនបើ Jisoo នឹងចេញ Album ទោលរបស់នាងចំណងជើងនឹងចាប់ផ្តើមដោយអក្សរ “O” ដោយភ្ជាប់ជាមួយនឹង Album ទោលរបស់ Lisa ដែលមានអក្សរ “L”៕
ប្រភព : Allkpop