មិនដែលដឹងសោះ​ ថន​ លក្ខិណា​ ធ្លាប់សម្តែងរឿងជាមួយថៃ​ និយាយភាសាថៃឡេីងច្បាស់(មានវីដេអូ) - TrueID

មិនដែលដឹងសោះ​ ថន​ លក្ខិណា​ ធ្លាប់សម្តែងរឿងជាមួយថៃ​ និយាយភាសាថៃឡេីងច្បាស់(មានវីដេអូ)

June 1, 2022

កម្សាន្ត៖ មួយរយៈចុងក្រោយនេះ គេសង្គេតឃើញថា កញ្ញា ថន លក្ខិណា ដែលជាតារាសម្ដែងស្រី ព្រមទាំងមានអាជីពជា ពិធីការិនីមួយរូប ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង​និងមានហាងឆេងខ្ពស់ទទួលបាន ការងារសិល្បៈមិនចេះដាច់។  

លើសពីនេះ តារាស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយរួបសម្បត្តិដ៏ស្អាតប្លែក និងមានស្ទាយ៍រៀបចំខ្លួន បានយ៉ាងលេចធ្លោ ខុសពីពេលចូលសិល្បៈ ដំបូងដាច់តែម្ដង។ ជាមួយនឹង រូបសម្រស់ដ៏ស្រស់ស្អាត ថន លក្ខិណា ជាតារាស្រីមួយរូបដែលមានទេពកោសល្យខ្លាំងមែនទែន ជាពិសេសគឺជាតារាសម្ដែងតែម្ដង។

ដោយឡែក ថ្មីៗនេះតារាស្រីរូបនេះបានបង្កភាពភ្ញាក់ផ្អើលគួរឲ្យចាប់អារម្មណ៍មែនទែន ដោយនាងបានបង្ហោះឃ្លីបខ្សែភាពយន្តរឿងថៃមួយដែលកញ្ញា បានចូលរួមសម្ដែង ដោយក្នុងនោះ អ្វីដែលកាន់តែពិសេសគឺ អ្នកទស្សនាពិតជាភ្ញាក់ផ្អើលក្រោយឃើញតារាស្រីរូបនេះអាចសម្ដែងជាមួយតួថៃ ថែមទាំងខ្លួនអាចនិយាយភាសាថៃបានយ៉ាងស្ទាត់ជំនាញទៀតផង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
វីដេអូ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...