IU ស្តីបន្ទោសអ្នកគាំទ្រ ដែលថានាងយំនៅចុងបញ្ចប់កម្មវិធី MMA ២០២១ (មានវីដេអូ) - TrueID

IU ស្តីបន្ទោសអ្នកគាំទ្រ ដែលថានាងយំនៅចុងបញ្ចប់កម្មវិធី MMA ២០២១ (មានវីដេអូ)

December 23, 2021

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី 2២២ ខែធ្នូ នេះ IU បានបញ្ជាក់ពីពាក្យចចាមអារ៉ាម ដែលថានាងស្រក់ទឹកភ្នែក បន្ទាប់ពីបានឃើញអ្នកគាំទ្ររបស់នាង តាមផ្លូវត្រឡប់ទៅផ្ទះវិញ ក្រោយចាកចេញពីកម្មវិធី «2021 Melon Music Awards»

ក្រោយមក នៅថ្ងៃនេះIU បានចែករំលែកវីដេអូនៅពីក្រោយឆាកពីការចូលរួមក្នុងកម្មវិធី MMAs ឆ្នាំនេះតាមរយៈ ChannelYouTube ផ្លូវការរបស់នាង តារា​ចម្រៀង​រូប​នេះ​បាន​នាំ​អ្នក​ទស្សនា​មក​ខាង​ក្រោយ​ឆាកខណៈ​នាង​បាន​ថត​ទុក​ជា​មុន ​លើ​ឆាក​សម្ដែង​របស់​នាងហើយ​ក៏​បាន​បង្ហាញ​ពី​ពេល​វេលា​នៅ​ក្រោយ​ឆាក​ មុន​ពេល​ទទួល​យក​ពាន​រង្វាន់​ផ្សេងៗបូក​រួម​ទាំង​អ្វីៗ​ជា​ច្រើន​ទៀត។

IU
IU

នៅចុងបញ្ចប់នៃវីដេអូ IU ត្រូវបានគេឃើញឈប់នៅខាងក្រៅ កន្លែងក្នុងយានជំនិះរបស់នាង  ដើម្បីស្វាគមន៍អ្នកគាំទ្ររបស់នាងដែលកំពុងតែរង់ចាំនាង អ្នក​គាំទ្រ​បាន​អបអរ​ចំពោះ IU និង​ស្វាគមន៍​តារា​ចម្រៀង​ដោយ​សំឡេង​ខ្លាំង ហើយ IU បាន​រំកិល​បង្អួច​របស់​នាងចុះ​ដើម្បីស្វាគមន៍អ្នកគាំទ្រឲ្យបានស្និទ្ធស្នាល ហើយក៏បានធ្វើឲ្យ IU ស្រក់ទឹកភ្នែកដោយនឹកស្មានមិនដល់ដោយបានបកស្រាយតាមរយៈ Caption ថា ៖

IU Instagram Story
IU Instagram Story

ប៉ុន្តែនៅពេលដែលពាក្យចចាមអារ៉ាមថា IU ស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្រដំបូងបានផ្ទុះឡើងបន្ទាប់ពី MMAs អ្នកគាំទ្រមួយចំនួនមិនជឿ ដោយសារតែឃើញ IU ស្រក់ទឹកភ្នែកគឺជាឱកាសដ៏កម្រមួយ សូម្បីតែក្នុងគ្រាដែលរំជួលចិត្តបំផុតក៏ដោយធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានអះអាងថា «នាងទើបតែ ស្រក់ទឹកភ្នែក» ឬ «ច្បាស់ជាខ្យល់ត្រជាក់ចូលភ្នែករបស់នាង»។ 

ភ្លាមៗ​ក្រោយ​ចេញ​វីដេអូ​ពី​ក្រោយ​ឆាក​ភ្លាម IU ក៏​បាន​បង្ហោះរឿងមួយនៅលើInstagram Story របស់​នាងដោយបានស្តីឲ្យ​អ្នក​គាំទ្រ​យ៉ាង​គួរ​ឱ្យ​ស្រលាញ់ ដែលតារាស្រីរូបនេះបាននិយាយថា ៖

IU Instagram Story
IU Instagram Story

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

 IU

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...