សង្ស័យកាដូរសម្រាប់ថ្ងៃពិសេស ស្ងាត់ៗ Kimberley បើកបង្ហាញផ្ទះក្នុងក្តីស្រម៉ៃ កំពុងសាងសង់ឡើងស្កឹមស្កៃ - TrueID

សង្ស័យកាដូរសម្រាប់ថ្ងៃពិសេស ស្ងាត់ៗ Kimberley បើកបង្ហាញផ្ទះក្នុងក្តីស្រម៉ៃ កំពុងសាងសង់ឡើងស្កឹមស្កៃ

October 24, 2022

ថៃ៖  ពិតណាស់​ តារាសម្ដែងថៃលំដាប់លេខ១ Kimberley មិនត្រឹមតែមានសមត្ថភាពសម្ដែងនោះទេ នាងថែមទាំងមាន រូបរាងស្រឡូន ខ្ពស់ស្រឡះ និងមាន មុខមាត់ គួរឲ្យស្រលាញ់។ នាងត្រូវបាន មហាជនជាច្រើនកោតសរសើរពី រូបរាងដ៏ទាក់ទាញរបស់ Kim នៅពេលនាងបង្ហោះរូបម្ដងៗ។

យ៉ាងណាមិញ បន្ទាប់ពីនេះ Kimberley ក៏ធ្វើឲ្យហ្វេនៗច្រណែននឹងជីវិតគូដ៏ស្រស់បំព្រង ជាមួយនឹងតារាប្រុស លោក Mark Prin ថែមទាំងមានដំណឹងលេចលឺថា អ្នកទាំងពីរ រៀបការនៅឆ្នាំក្រោយថែមទៀតផង។

មិនតែប៉ុណ្ណោះ នៅមុននេះបន្តិច Kimberley បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបនាង បានទៅមើលដំណើរការសាងសង់ផ្ទះ ក្នុងក្តីស្រម៉ៃរបស់នាង បើទោះបីជាមិនទាន់ហើយ១០០% តែមើលទៅសំណង់ ម៉ូដអាគារធំស្កឹមស្កៃ និងប្រណីតបែបស៊ីវីល័យខ្លាំងទៅហើយ ដែលជាហេតុ ធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ក្រោយពីតារាស្រីរូបនេះ មិនដែលបញ្ចេញឬសំញ៉ែង លុយឡាន ឬវីឡាយ៉ាងដូច្នេះ នៅលើបណ្ដាញសង្គមឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kimberley
Kimberley
Kimberley និងMark
Kimberley និងMark
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...