បរទេស៖ ថ្មីៗនេះ ក្រោយពីមានពាក្យចចាមអារ៉ាមបែ.កបា.ក់ ជាមួយនឹងគូស្នេហ៍មក ការបង្ហាញខ្លួនជាលើកទីដំបូងរបស់ តារាម៉ូដែលស្រី Kendall Jenner បានទាញយកចំណាប់អារម្មណ៍អ្នកទស្សនាយ៉ាងខ្លាំង ទៅលើសម្រស់និងរូបរាងដ៏ទាក់ទាញរបស់នាង ទៀតផង។
ជាពិសេស នៅក្នុងការបង្ហាញខ្លួនលើកនេះ តារាស្រី Kendall ហាក់ធ្វើឲ្យហ្វេនៗមើលឃើញពីទឹកមុខស្រពោន សោកសៅ ដោយមិនបានលាក់បាំងពីអារម្មណ៍ផ្ទាល់ខ្លួន និងភាពអផ្សុករបស់នាងឡើយ។
តែទោះយ៉ាងណា ស្របពេលដែលបានបង្ហាញពីទឹកមុខមិនស្រស់ស្រាយក៏ពិតមែន តែបើក្រឡេកមកមើល ស្ទាយ៍តែងខ្លួនរបស់ Kendall វិញ គឺនៅតែមានភាពលេចធ្លោ ក្នុងឈុតបែបសាមញ្ញ និងបានបញ្ចេញមន្តស្នេហ៍ដ៏គួរឲ្យចាប់អារម្មណ៍ ទៅលើរាងកាយដ៏ល្អឥតខ្ចោះ របស់តារាលំដាប់ A នៅក្នុងពិភពម៉ូដ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖