Liz ត្រូវគេសរសើរ ក្រោយឡើយទម្ងន់ ព្រោះថ្ពាល់ប៉ោងគួរឲ្យស្រលាញ់ - TrueID

Liz ត្រូវគេសរសើរ ក្រោយឡើយទម្ងន់ ព្រោះថ្ពាល់ប៉ោងគួរឲ្យស្រលាញ់

June 16, 2022

កម្សាន្ត ÷ បន្ទាប់ពីបានបញ្ចប់ការផ្សព្វផ្សាយជាមួយ «LOVE DIVE» ក្រុម IVE បានឈានចូលដល់ការសម្រាករបស់ពួកគេ ហើយថ្មីៗនេះ ក្រុមចម្រៀងស្រីមួយនេះ បានផ្តល់ការអាប់ដេតដល់អ្នកគាំទ្រ តាមរយៈ Vlog និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលសមាជិកទាំងអស់ហាក់ដូចជាមានសុខភាពល្អ។

Liz
Liz

ជាពិសេស Liz ទទួលបានការចាប់អារម្មណ៍ ពីអ្នកគាំទ្ររបស់នាង នៅពេលដែលនាងបានបញ្ចេញនូវភាពរស់រវើកប្លែកពីគេ ក្នុងអំឡុងពេល Vlog ដែលត្រូវបានបង្ហោះនៅដើមខែនេះ សមាជិកត្រូវបានគេឃើញនៅឯបន្ទប់ស្នាក់នៅរបស់ពួកគេ ដោយស្លៀកសំលៀកបំពាក់ស្រួលៗ និងខ្ចប់កាបូបរបស់ពួកគេ ដើម្បីឆ្ពោះទៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ សមាជិកត្រូវបានគេឃើញនិយាយជាមួយគ្នា និងចែករំលែកជាមួយអ្នកគាំទ្រ នូវអ្វីដែលពួកគេត្រូវការដើម្បីរៀបចំ។

Liz
Liz
Liz
Liz

ក្នុងអំឡុងពេលនិយាយ Liz បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងរូបភាពដែលគួរឱ្យស្រលាញ់របស់នាង Liz ហាក់ដូចជាឡើងទម្ងន់ពីរបីផោន ខណៈដែលថ្ពាល់របស់នាង ហាក់ដូចជាពេញជាងមុន បន្ទាប់ពីបានឃើញរូបរាងថ្មីរបស់ Liz អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតជាច្រើន នាំគ្នាសរសើរមិនដាច់ពីមាត់ និងដាក់រហស្សនាមឱ្យនាងថាជា Chipmunk គួរឲ្យស្រលាញ់ថែមទៀត៕

ប្រភព: Allkpop 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...